ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

រដ្ឋមន្រ្ដីក្រសួងព័ត៌មានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ បន្តផ្សាយពីមោទនភាពរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ២ នៅទ្វីបអាស៊ី និងលេខ១៤ ទូទាំងពិភពលោក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់ប្រព័ន្ធផ្ស​ព្វផ្សាយ​ជាតិ​ទាំង​អស់បន្តផ្សាយពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានជាប់ចំ​ណាត់​ថ្នាក់​លេខ​២ នៅទ្វីបអាស៊ី និងលេខ១៤ នៅទូទាំងពិភពលោក ជាប្រទេសដែលល្អ​បំផុត​សម្រាប់​អ្នកដែលបានចូលនិវត្តន៍មករស់នៅក្នុង​ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់គេហ ទំព័រ International Living ។ ​ការជំរុញរបស់​ឯកឧត្ដមរដ្ឋ​មន្រ្ដីនេះ នៅក្នុងឱកាស នៃកិច្ច​ប្រជុំសាមញ្ញប្រចាំសប្តាហ៍ សម្រាប់ថ្នាក់ដឹកនាំក្រសួង​ព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២ តាមប្រព័ន្ធ​ជាលក្ខណៈ Hybrid សម្រាប់​ការ​ប្រជុំចូលរួម​ដោយផ្ទាល់ និងតាម​ប្រពន្ធ័ Zoom នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាក៏បានជាប់​ចំណាត់​ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយនៅក្នុងចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញ ផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ​ផងដែរ។

ដោយឡែកកាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្រុម ហ៊ុនមគ្គុទេសក៏​ទេសចរណ៍ Touropia បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទី​កន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ ប្រាសាទអង្គរ ក៏បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញបំផុត​នៅ​អាស៊ីផងដែរ ក្នុងចំណោមប្រាសាទចំនួន ១០ នៅទូទាំងពិភពលោក។

​ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ​ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងគ្រប់ជំនាញ ក្នុងអគ្គនាយកដ្ឋាន​ទាំង៥ ក៏ដូចជាតាមបណ្តាគណៈកម្មការនីមួយៗ នៃក្រសួងព័ត៌មាន ។ ឯកឧត្ដមរដ្ឋមន្រ្ដី​បាន​លើកឡើងថា ជោគជ័យទាំងនេះ បានបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា បានយ៉ាងល្អ​ប្រសើរ និងបានពិនិត្យឃើញពីការវិវត្ដផ្នែកបច្ចេកទេស ថតរូបភាព និងយកព័ត៌មាន កាន់​តែ​ប្រសើរឡើង ដែលកិច្ចការងារនេះ ត្រូវបន្តប្រឹងប្រែងទៅមុខទៀត ព្រោះមានព្រឹត្តការណ៍​ជាតិសំខាន់ៗជាច្រើនទៀតដែលត្រូវរួមគ្នា ធ្វើឱ្យទទួលបានជោគជ័យថ្មីៗបន្ថែម បន្ត​ទៅ​មុខ​ទៀត។

​ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ជំនាញ បន្តសហការ សាមគ្គីគ្នា បំពេញកិច្ចការងារសំខាន់ៗនានា ដែលក្រសួងព័ត៌មាន ត្រូវធ្វើ ក្នុងនោះគឺការផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ទាក់ទងសមិទ្ធផល​ការងាររបស់រាជ​រដ្ឋា​ភិ​​បាលសម្រេចអនុវត្តន៍បាន និងកំពុងបន្តអនុវត្តន៍ ឱ្យកាន់តែស៊ីជម្រៅ និងស្របតាម​សភាព​ការណ៍​វិវត្ដន៍នៃប្រទេសជាតិ នាពេលបច្ចុប្បន្ន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!