ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖​នៅថ្ងៃ ចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២

រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្ដុះបណ្ដាល​ស្តីពី ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មាន ទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ Platform for Real-time Impact and Situation Monitoring (PRISM) នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និង មានការអញ្ជើញចូលរួមពីលោក អែម សំណាង អនុប្រធាន នាយកដ្ឋានព័ត៌មានគ្រប់គ្រង គ្រោះមហន្តរាយ នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធផងដែរ។

​លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពី ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ព័ត៌មាន ទាន់ ហេតុការណ៍ និងតាមដាន សភាពការណ៍ Platform for Real-time Impact and Situation Monitoring (PRISM) នេះ គឺពិតជាមានសារៈសំខាន់ណាស់ដល់ក្រុមការងារ មន្ត្រី បង្គោល ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីទទួលបាននូវចំណេះដឹងអំពីការ ប្រើប្រាស់ ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធ PRISM បានកាន់តែត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្

ពស់។​លោកអភិបាលរងខេត្តបានបន្តទៀតថា គ្រោះមហន្តរាយគឺជាបញ្ហារបស់យើងទាំង អស់គ្នា ដែលត្រូវតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹង សុវត្ថិភាពទាំង ធនធាន មនុស្ស និងសម្ភារសម្រាប់ត្រៀមរៀបចំឆ្លើយតបនឹង គ្រោះមហន្តរាយ ដែលអាចនឹងកើតមាន ឡើង ជាយថាហេតុ នៅគ្រប់ពេលវេលាគ្រប់ទីកន្លែងដែល យើងមិនអាចប៉ាន់ស្មានជាមុនបាន និង ទាមទារឱ្យយើងមានការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក WFP (World Food Programe) ផងដែរ។

ការអនុវត្តតាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ មន្ត្រីបង្គោល PRISM ខេត្ត ក្រុង ស្រុក បានចាប់ផ្ដើមអនុវត្តន៍ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ PRISM ចាប់ពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ក្នុងនោះសម្រាប់ខេត្តកណ្តាលមាន ក្រុង ស្រុក តិចតួចណាស់ដែលបានធ្វើការបញ្ចូលកំណត់ត្រាតំាងពីឆ្នាំ២០១៩ ដល់ ឆ្នំា២០២១ ដែលជាហេតុធ្វើឱ្យប្រព័ន្ធនេះមិនអាចដំណើរការបានល្អដូចការគ្រោងទុក។ ក៏ប៉ុន្តែក្រុម ការងារ PRISM ខេត្ត ក្រុង ស្រុក ក៏បានបំពេញការងារជាប្រចាំថ្ងៃតាមរយៈប្រព័ន្ធ Telegram ដោយបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ជាប្រចាំ នៅរាល់ពេលមានហេតុការណ៍កើតឡើង ក្នុងករណីចាំបាច់ ក្រុមការងារតែងបានស្នើសុំយោបល់ជាបន្ទាន់មកថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

​ឆ្លៀតក្នុងឱកាសនោះដែរ លោក នុត ពុធតារ៉ា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែល ជាមន្ត្រីបង្គោល PRISM ទាំងអស់ សូមឱ្យយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងពិភាក្សាគ្នាឱ្យ បានផុលផុសពាក់ព័ន្ធនិងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) ដែលជា ប្រព័ន្ធថ្មីនេះកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។ ប្រព័ន្ធ PRISM បង្កើត ឡើងក្នុង គោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់ក្រសួងពាក់ព័ន្ធនានាដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិកាដែលផ្ដល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីគ្រោះមហន្តរាយ ទាន់ពេលវេលា ជំនួយ ដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតបនានា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!