ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឱ្យខានតែបាននៅក្នុងឆ្នាំនេះ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ កន្លងមក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមកដោយសារជំងឺកូវីដ១៩នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសប្ដូរផ្ដាច់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យខានតែបាននៅក្នុងឆ្នាំនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង៩៣,៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកដល់ប្រជាពលរដ្ឋ មិនត្រូវភ្លេចខ្លួនជាមួយការរក្សាការពារ ដោយអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ជាពិសេសបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ក៏ដូចជាចាក់ដូសមូលដ្ឋាន ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាព ស៊ាំក្នុងសហគមន៍ ។

សម្ដេចតេជោបានថ្លែងថា “ទី១ យើងត្រូវនាំចូលបន្ត ទាំងជំនួយឥតសំណង ទាំងការទិញ។

ទី២ ត្រូវបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើង។ អីចឹងសូមអំពាវនាវប្រជាពលរដ្ឋរបស់យើងប្រឹងប្រែង ដើម្បីធ្វើយ៉ាងម៉េចកុំឱ្យដើរថយក្រោយ ខានចូលឆ្នាំ ២ឆ្នាំហើយ ឥឡូវឆ្នាំនេះ គឺប្ដូរផ្ដាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឱ្យខ្លាតពីគ្នាបន្តិច កុំពពាក់ពពូនគ្នា”។

សម្ដេចតេជោលើកឡើងថា សម្ដេចបានចរចាទិញវ៉ាក់សាំង Sinovac ៥លានដូស ពីមិត្តចិន ប៉ុន្តែឯកអគ្គរដ្ឋទូតចិន បានប្រាប់សម្ដេចវិញថា មិនចាំបាច់បញ្ជាទិញនោះទេ គឺចិននឹងផ្ដល់ឱ្យ។

សម្ដេចតេជោបានបន្ដថា ដោយសារយុទ្ធនាការចាក់ដូសទី៣ ប៉ុន្មានថ្ងៃនេះចំនួនវ៉ាក់សាំងនៅក្នុងឃ្លាំង បានចុះមកនៅត្រឹម ៨,៨លានដូស ដូច្នេះត្រូវបំពេញនៅក្នុងឆមាសទី១នេះ ទាំង៨លានដូស ដែលកម្ពុជាបញ្ជាទិញ ៣លានដូស និងមិត្តចិនផ្ដល់ឱ្យ៥លានដូស ។

សម្ដេចតេជោបន្ថែមថា មានបងប្អូនខ្លះបានលើកយោបល់មកសម្ដេចថា ពលរដ្ឋចាក់ដូសមូលដ្ឋានហើយ ពេលចាក់ដូសទី៣ គួរតែយកប្រាក់។ ប៉ុន្តែសម្ដេចតេជោថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺចាក់ឱ្យដោយមិនយកប្រាក់ឡើយ ហើយបើសិនជាយកមក ក៏កម្ពុជាមិនក្លាយទៅជាអ្នកមានដែរ ។
សម្ដេចតេជោបានគូសបញ្ជាក់ថា “ខ្ញុំមិនធ្វើជានាយទាហាន ដែលឱ្យទាហានចូលប្រយុទ្ធ ដោយគ្មានអាវុធ និងគ្រាប់នោះទេ ខ្ញុំត្រូវឱ្យពេទ្យរបស់យើងទាំងអស់ មានមធ្យោបាយគ្រប់គ្រាន់ក្នុងដៃ ដើម្បីការចាក់វ៉ាក់សាំងក្ដី ឬថ្នាំការពារខ្លួនក្ដី គឺទិញយកមកដាក់រក្សាទុក។ នេះជាការធានាមួយ ដែលឥឡូវនេះគេទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់យើង”។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ សម្ដេចតេជោក៏បានអរគុណ ដល់ប្រភពគាំទ្រទាំងឡាយ ដែលបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ហូឡង់ ប៉ូឡូញ អូស្ត្រាលី តែប្រភពដែលយើងនៅត្រូវការបន្ត គឺប្រភពដែលយកពីចិន។

សម្ដេចតេជោក៏បានសុំឱ្យភាគីពាក់ព័ន្ធ ខិតខំរួមគ្នាជំរុញ ដើម្បីបង្កើតមូលដ្ឋានផលិតវ៉ាក់សាំង នៅកម្ពុជា ដែលបាននិយាយគ្នារួចហើយ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ធ្វើរឿងនេះបាននៅកម្ពុជា បានសេចក្ដីថា យើងមានរបស់ក្នុងដៃ ពិតមែនតែយើងបញ្ជាទិញ ពីរោងចក្រផលិតនៅកម្ពុជា គឺមិនពិបាកក្នុងការដឹកជញ្ជូនពីចម្ងាយ”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!