ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
0

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យស្ថានីយទូរទស្សន៍ទាំងអស់ដាក់ផ្សាយស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានស្នើដល់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវដាក់ការផ្សព្វផ្សាយនូវស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅគ្រប់កម្មវិធីកីឡាទាំងអស់របស់ខ្លួន ដើម្បីជំរុញឱ្យការផ្សព្វផ្សាយនៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមរបស់កម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀត។ នេះជាការជាលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនៅក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ស្តីពីការបើកការប្រកួតប្រដាល់ CBS គុនខ្មែរ រវាងក្រុមហ៊ុន CBS និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ CTN។

ជុំវិញការគាំទ្រនូវវិស័យកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ឯកឧត្តមសូមគាំទ្រចំពោះការលើកឡើងរបស់ឯឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានអំពាវនាវឱ្យជំរុញការផ្សព្វផ្សាយបន្ថែមឱ្យបានទូលំទូលាយបន្ថែមទៀតលើ ស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា «ម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅក្នុងកម្មវិធីកីឡារបស់ស្ថានីយទូរទស្សន៍ភាគច្រើនមិនមានដាក់បង្ហាញផ្សព្វផ្សាយពីស្លាកសញ្ញា និងនិមិត្តសញ្ញាស៊ីហ្គេម ២០២៣នោះទេ។ ដូច្នេះ សូមមេត្តារៀបចំលើបញ្ហានេះ ហើយនៅសប្តាហ៍ក្រោយក្រសួងព័ត៌មាននឹងចេញលិខិតមួយណែនាំដល់គ្រប់ស្ថានីយទូរទស្សន៍នានា គឺគ្រប់កម្មវិធីកីឡាទាំងអស់ត្រូវដាក់បង្ហាញផ្សព្វផ្សាយស្លាកសញ្ញា និមិត្តសញ្ញាស៊ីហ្គេម ២០២៣»។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានកោតសរសើរឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលើកឡើងនូវគុណបំណាច់នៃសន្តិភាព ប្រសិនបើមិនមានសន្តិភាពទេ គឺយើងមិនអាចពង្រីកការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងកីឡាឱ្យបានគ្រប់ប្រភេទដូច្នេះដែរ។ កាលពីមុនៗ នៅលើឆាកអន្តរជាតិ ប្រដាល់ គឺគេស្គាល់តែ «មួយថៃ»ទេ ប៉ុន្តែតាមរយៈការប្រឹងប្រែងមួយជំហានម្តងៗ អន្តរជាតិក៏បានស្គាល់ពីប្រដាល់គុនខ្មែរយើងដែរ ។ដូច្នេះហើយកីឡាមួយ ដែលអាចរីកចម្រើនទៅបាន វាអាស្រ័យដោយយើងខិតខំលើកទឹកចិត្តអ្នកប្រដាល់ទាំងអស់។ បន្ទាប់ពីកម្ពុជាបានចូលរួមប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម គឺកម្ពុជាមានការរីកចម្រើនជាជំហានៗ។ ឯកឧត្តមបញ្ជាក់ទៀតថា «តាមខ្ញុំចាំ កាលពីដំបូង ពេលក្រុមបាល់ទាត់កម្ពុជាប្រកួតជាមួយក្រុមហ្វីលីពីន គឺកម្ពុជាបានចាញ់ ០ទល់១០ ប៉ុន្តែបច្ចុប្បន្ន ក្រុមបាល់ទាត់កម្ពុជាបានក្លាយជាតារាមួយដែរ ដែលគេបានទទួលស្គាល់ ដូច្នេះការប្រឹងប្រែងមួយជំហានម្តងៗបានធ្វើឱ្យយើងមានការរីកចម្រើន ដោយទាំងនេះគឺជាការប្រឹងប្រែងដ៏ធំមួយ»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរវិញ ក៏មានការរីកចម្រើនផងដែរ ហើយក៏អរគុណក្រុមហ៊ុន CBS ដែលរួមគ្នាខិតខំលើកស្ទួយដល់វិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចបានលើកទឹកចិត្តដល់កីឡាករខ្មែរ។ ចំពោះទូរទស្សន៍ជាតិកម្ពុជាក៏បានរៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរនេះដែរ។ «បើសិនជាទូរទស្សន៍ទាំងអស់ជួយលើកស្ទួយដល់កីឡាផ្សេងៗទៀតនឹងជួយជំរុញទឹកចិត្តដល់កីឡាករឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការដណ្តើមនូវកិត្តិយសជាតិ។ ជាពិសេសគឺនៅពេលកីឡាករកម្ពុជាឈ្នះមេដាយនីមួយៗពីប្រទេសជាតិមួយ ដែលមានប្រជាជនច្រើនជាង៦០លាននាក់ ឬ៧០លាននាក់ ហើយបែរជាប្រកួតចាញ់កីឡាករកម្ពុជា មានន័យថា ប្រទេសគាត់រើសកីឡាករមកប្រកួតមិនបានល្អ។ ដូច្នេះអ្វីដែលសំខាន់បំផុត គឺកីឡាករយើងបានលើកទង់ជាតិ លើកកិត្តិនាមប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ។ ដូច្នេះដើម្បីជំរុញឱ្យកីឡាករយើងមានស្នាដៃជូនជាតិ គឺការលើកទឹកចិត្តពីមហាជន»។

ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវដាក់ការផ្សព្វផ្សាយស្លាកសញ្ញា និមិត្តសញ្ញា ស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងគ្រប់កម្មវិធីកីឡាទាំងអស់ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយឱ្យកាន់តែទូលាយជូនដល់ប្រជាជនជនកម្ពុជាទូទាំងប្រទេស។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិ CAMSOC ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែផ្តល់ការណែនាំឱ្យគ្រប់គណៈកម្មការជំនាញ-ស្ថាប័នពាក់ព័ន្ធជំរុញការផ្សព្វផ្សាយនូវស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) បាវចនា (Motto) «កីឡារស់ក្នុងសន្តិភាព» (SPORTS LIVE IN PEACE) រួមជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡាមួយមុខ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍-គ្រឿងញៀនជាដើម ដើម្បីបញ្រ្ជាបការផ្សព្វផ្សាយឲ្យការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!