ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃចំនួន ៧៣០កេស ជូនដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃស្រុក ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានបន្ត បេសកកម្មប្រគល់ជែលលាងដៃចំនួន៧៣០កេស (ស្មើនឹង ១១.៦៨០ដប) ជូនសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលជាសាខាទី២៤ ដើម្បីចែកដល់អនុសាខា កាកបាទ ក្រហមកម្ពុជាក្រុង-ស្រុក ទាំង៨ ការិយាល័យប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក សរុបទាំង៥១ ក្នុងខេត្តកំពង់ឆ្នាំ សម្រាប់ប្រើប្រាស់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោមវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត តំណាងទីស្នាក់ការកណ្តាល កាកបាទ ក្រហមកម្ពុជា និងលោកជំទាវ ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សំអាត ពាំនាំនូវប្រសាសន៍ការ ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលសម្តេច តែងតែគិតគូរនូវសុខ និងទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាគិតគូរទៅដល់ការយកចិត្តទុកដាក់នៃការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងការកោតសរសើរ ថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកតំបន់ប្រតិបត្តិការ សឹករង បុគ្គលិកសុខាភិបាលនៅតាមស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ទាំងអស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ ដែលបានខិតខំចូលរួមកម្លាំងជាមួយ នឹងរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ជួយសម្រាលការលំបាក ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាព ជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាន នូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ , ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ ជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សន វិស័យ នៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។

ក្នុងឱកាសនោះដែរ លោកជំទាវ ប៊ន សុភី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍ ស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត និងនិយាយដោយ ឡែកជួយគាំទ្រធនធានសម្ភារនិងថវិកា ក្នុងការឆ្លើយតបការងារមនុស្សធម៌ក្នុងរយៈពេល ១ឆ្នាំ ២០២១ កន្លងមកនេះ សាខា និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេង គ្រួសារចត្តាឡីស័ក និងចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ សរុប ៧៦៩ គ្រួសារ។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានជែលលាង ដៃចំនួន ៧៣០កេស (ស្នើនឹង ១១.៦៨០ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបានចំនួន ២០កេស ស្មើនឹង៣២០ដប, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៨ ដែលនីមួយៗ ទទួលបាន ២៥កេស ស្មើនឹង ៣២០០ដប, ស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យ បង្អែកខេត្ត-ស្រុក ទាំង៥១ ទទួលបាន ១០កេស ស្មើនឹង ៨.១៦០ដប ដូចៗគ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!