ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ខេត្តស្វាយរៀងបានបញ្ឈប់ការបន្ទោបង់ពាសវាលពាស កាលត្រឹមដំណាច់ឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ អាជ្ញាធរខេត្តស្វាយ រៀង បានអះអាងថា ខេត្តស្វាយរៀងបញ្ឈប់ការបន្ទោបង់គ្មានរបៀបត្រឹមដំណាច់ឆ្នាំ២០២១ ដោយសារការប្ដេជ្ញារបស់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលជោគជ័យនេះមានការឧបត្ថម្ភពីអង្គការដៃគូផងដែរ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ខេត្តស្វាយរៀងបានទទួលជោគជ័យជាខេត្តដំបូងគេបង្អស់ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ខណៈប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការកាន់ចបចូលក្នុងព្រៃ បត់ដៃបត់ជើង ផ្តេសផ្តាស មកយល់ដឹងពីសុខភាព អនាម័យ ដោយបន្ទោបង់នៅ បង្គន់អនាម័យត្រឹមត្រូវវិញ។

លោកបានបញ្ជាក់ថា ការទទួលបានជោគជ័យនេះកើតឡើងដោយសារ ការប្តេជ្ញាពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការដៃគូចូលរួមគាំទ្រ ធ្វើការចុះពន្យល់ពលរដ្ឋឱ្យយល់ពីអនាម័យជនបទ ពិសេសគឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្លួនផងដែរ។

លោក អភិបាលរងខេត្តស្វាយរៀង បានបន្តថា ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយសារការធ្វើបង្គន់គ្រប់ខ្នងផ្ទះ និងគ្រប់ក្រុមគ្រួសារ។ ប៉ុន្តែនៅសល់តិចតួច ដោយសារខ្នងផ្ទះមាន២គ្រួសារ ប្រើបង្គន់រួមមួយ ។

លោក អភិបាលរងខេត្តស្វាយរៀង បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទក៏ដូចជាមន្ទីរ ក៏មានការប្តេជ្ញាខ្ពស់ផងដែរ ក្នុងការធ្វើយ៉ាងណាឱ្យមួយគ្រួសារមានបង្គន់មួយតែម្តង ។

សំឡេង « ខេត្តស្វាយរៀងជាការមោទនភាព ទទួលបានការសម្រេច១០០ភាគរយនូវការ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះហើយ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញវិញ្ញាបនបត្របញ្ជាក់ជូនហើយបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលត្រឹមដំណាច់ឆ្នាំ២០២១ហ្នឹងឯង។ មិនមានការបន្ទោបង់ពាសវាលពាសកាល ពីដើមទម្លាប់ប្រជាជនតាមព្រៃ តាមប្រឡាយទឹកមិនមែនទេ គឺបញ្ចប់អស់ហើយ »។ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានបញ្ជាក់ថា កត្តាដែលនាំឱ្យការធ្វើការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលទទួលបានជោគជ័យ ១០០ភាគរយ គឺមានកត្តាសំខាន់ៗចំនួន៥

ទី១.ការសម្របសម្រួល : ដោយមានការសហការល្អប្រសើររបស់ក្រុមការងារអនាម័យជនបទថ្នាក់ខេត្ត ក្រុង ស្រុក ក្នុងការផ្សព្វផ្សាយតាមខ្នងផ្ទះ។

ទី២.ផែនការយុទ្ធសាស្រ្ត : ការធ្វើបច្ចុប្បន្នភាពផែនការជាប្រចាំ និងការលើកទឹកចិត្ត(ថវិកា និងសម្ភារ)ដល់អ្នកអនុវត្តផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ។

ទី៣.ពិនិត្យ និងតាមដាន : ការធ្វើបច្ចុប្បន្នភាពសៀវភៅទិន្នន័យអនាម័យ ការគូសលើផែនទីអនាម័យភូមិ(កំណើនបង្គន់ និងកន្លែងលាងសម្អាតដៃថ្មីៗ) និងការរកដំណោះស្រាយខ្នងផ្ទះដែលគ្មានបង្គន់។

ទី៤.ការផ្តល់សេវាកម្ម : ការជំរុញ និងលើកទឹកចិត្តឱ្យសាងសង់ និងការស្វែងរកការគាំទ្រពីអង្គការដៃគូក្នុងការឧបត្ថម្ភធន ។

ទី៥.ការពង្រឹងសមត្ថភាព : ការពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការចុះ ធ្វើការអប់រំ ផ្សព្វផ្សាយ និងការកត់ត្រាសៀវភៅទិន្នន័យអនាម័យ និងការគូសផែនទីអនាម័យភូមិ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!