ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ដកហូតម៉ូតូ៣១ គ្រឿង នៅស្រុកតាំងគោក ក្រោយរកឃើញមានពាក់ព័ន្ធនឹងពាក្យបណ្ដឹងបាត់ម៉ូតូ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ធំ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានដកហូតម៉ូតូ ចំនួន ៣១ គ្រឿង នៅស្រុកតាំងគោក ក្រោយរកឃើញថាមានពាក់ព័ន្ធនឹងពាក្យបណ្ដឹងបាត់ម៉ូតូ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួល ពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ អនុវត្តផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ទិត្យ សំណាងស្នងការរង លោកអធិការ អធិការរង និងមន្ត្រីផែនយុត្តិធម៌ ស្រុកតាំងគោកព្រមទាំងលោកមេភូមិមេឃុំ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះមកដឹកនាំពិនិត្យទីតាំងលក់និងបញ្ចាំម៉ូតូ ឈ្មោះបួយ សុងធី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី ទិត្យ សំណាងស្នងការរងខេត្តកំពង់ធំបានឲ្យដឹងនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:១៩នាទី បានទទួលបណ្ដឹងពីឈ្មោះ រួម ចាន់វាសនា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ប្ដឹងឈ្មោះ ដួង វិសាល ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិគុហ៍បារែង ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ បានខ្ចីម៉ូតូរបស់ខ្លួនម៉ាកសង់សេ១២៥ ពណ៌ខ្មៅស្លាកលេខ(1T-7865) លេខតួ និង លេខម៉ាស៊ីន 9205778។

លោកឧត្តមសេនីយ៍ត្រី ទិត្យ សំណាងស្នងការរងខេត្តបន្តថា បន្ទាប់មកឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដួង វិសាល មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូពីម្ចាស់កម្មសិទ្ធិពិតប្រាកដមែនដោយឈ្មោះ ដួង វិសាល បានឲ្យឈ្មោះស្រៀង ស្រីពេជ្រ ភេទស្រីអាយុ ១៨ឆ្នាំ រស់នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាម ជាអ្នកជូនទៅបញ្ចាំនៅទីតាំងឈ្មោះ បួយ សុងធី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចស្រុកតាំងគោកបានចុះស្រាវជ្រាវដល់កន្លែងបញ្ចាំម៉ូតូបានរកឃើញម៉ូតូដែល ជាកម្មសិទ្ធិរបស់ដើមបណ្ដឹងខាងលើពិតប្រាកដមែន។

ដោយមានការសង្ស័យទីតាំងខាងលើ កម្លាំងអធិការដ្ឋានស្នងការនគរបាលខេត្តកំពង់ធំចុះមកពិនិត្យផ្ទាល់ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកសាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ជាលទ្ធផលបានរកឃើញ និង ដកហូតបានម៉ូតូចំនួន៣១ គ្រឿង (គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ)។

លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តបានឲ្យដឹងថា យោងតាមការស្រាវជ្រាវនឹងធ្វើការដកហូតបណ្តុះអាសន្ន រួមមាន ម៉ូតូ Honda Dreamចំនួន០៧គ្រឿង / ម៉ូតូ Honda Future ០១គ្រឿង/ ម៉ូតូ Honda CBR ០១គ្រឿង/ ម៉ូតូ Yamaha ០៤គ្រឿង/ម៉ូតូ Honda black ០១គ្រឿង/ ម៉ូតូ Axelo ០១គ្រឿង/ម៉ូតូ Zoomer X ០២គ្រឿង/ ម៉ូតូ Honda wave ១១គ្រឿង/ម៉ូតូ Scoopy ០២គ្រឿង/ និងម៉ូតូម៉ាក Honda CUB ចំនួន០១ គ្រឿង សរុបទាំងអស់ ៣១ គ្រឿង។

បច្ចុប្បន្នវត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកតាំងគោកដើម្បីស្រាវជ្រាវបន្តនិងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!