ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

រដ្ឋមន្ត្រីក្រសួងសាធារណការគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងវិញ ជាពិសេសក្នុងរយៈពេល៣ខែចុងក្រោយនេះ ខណៈមានការបើកប្រទេសឡើងវិញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

  1. ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងវិញ ជាពិសេសនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ និងខែមករា ដើមឆ្នាំ២០២២នេះ ដែលមានការកើនឡើងដោយសារមានការបើកប្រទេសឡើងវិញ។ ការគូសបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលប្រើប្រាស់ទោចក្រយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននាព្រឹកថ្ងៃពុធ ១កើត ខែមាយ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺអ្នកជិះម៉ូតូ ក្នុងនោះមានរហូតដល់៧៨ភាគរយ ហើយចំពោះអ្នកដែលពាក់មួកសុវត្ថិភាពគឺមានតែ៣៣ភាគរយប៉ុណ្ណោះ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា កន្លងមក ការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺបានធ្វើច្រើន ប៉ុន្ដែយើងមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ដោយអ្នកប្រើប្រាស់ផ្លូវមានតួនាទី ភារកិច្ចគោរពច្បាប់ចរាចរណ៍ និងយល់អំពីច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជន និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវតែមានកម្មវិធីបណ្ដុះបណ្ដាល និងជួយពន្យល់អំពីច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ កុំចាំតែពឹងផ្អែកតែគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះ ត្រូវតែជួយផ្សព្វផ្សាយឱ្យបានទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានណែនាំដល់មន្រ្ដីរាជការ ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ និងក្លាយទៅជាគំរូអ្នកប្រើប្រាស់យានជំនិះ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យគោរពច្បាប់ចរាចរណ៍ បើជាមន្រ្ដីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺយើងជាមន្រ្ដីតាក់តែងច្បាប់ ដូច្នេះ ត្រូវតែគោរពច្បាប់ ពេលបើកបរទាំងម៉ូតូ និងយានយន្ដ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា “មន្ត្រីរាជការក្រសួងដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងការគោរពច្បាប់ចរាចរណ៍ឱ្យបាន ម៉ឺងម៉ាត់ ពីព្រោះយើងជាអ្នកជួយតាក់តែងច្បាប់ កុំឱ្យគេនិយាយថាយើងជាអ្នកធ្វើច្បាប់ ប៉ុន្តែយើងជាអ្នក រំលោភច្បាប់ខ្លួនយើង”។

លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ការចែកមួកសុវត្ថិភាពជូនមន្រ្ដីរាជការនាពេលនេះគឺមានចំនួន ១ ១៤៨ នាក់ ដែលប្រើប្រាស់ម៉ូតូ សម្រាប់ធ្វើដំណើរទៅមកធ្វើការនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកជំទាវបន្ដថា គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នមានការកើនឡើងទាំងគ្រោះថ្នាក់ទាំងអ្នកស្លាប់ និងរងរបួសយ៉ាងច្រើនគួរឱ្យតក់ស្លុត បន្ទាប់ពីការបើកប្រទេសឡើងវិញ។ ក្នុងចំណោមអ្នកស្លាប់១០០នាក់ គឺមានអ្នកជិះម៉ូតូស្លាប់ចំនួន៧៨នាក់ ក្នុងនោះ អ្នកដែលមិនពាក់មួកសុវត្ថិភាពគឺមានរហូតដល់៧៥នាក់។ ចំណែកមូលហេតុការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ និងវ៉ាជែងដោយប្រថុយប្រថាន ការមិនប្រកាន់ស្ដាំ ស្រវឹង បញ្ហាបច្ចេកទេសយានយន្ដ និងងងុយដេក។

លោកជំទាវក៏បានសំណូមពរដល់មន្រ្ដីរាជការទាំងអស់ ធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ និងជួយអប់រំបន្ដដល់អ្នកនៅជុំវិញខ្លួន ប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍ គឺចៀសវាងឱ្យបាននូវចំណុចដែលជាមូលហេតុខាងលើគឺកុំបើកបរលើសល្បឿនកំណត់ សូមគោរពសិទ្ធិអាទិភាព មុននឹងបត់ ឬវ៉ាជែង ត្រូវមើលឆ្វេង ស្ដាំ ពេលជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ គ្រប់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!