ទាន់ហេតុការណ៍
លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
0

ក្នុងរយៈពេល១ឆ្នាំ អាជ្ញាធរបង្ក្រាបគ្រឿងញៀនបាន៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗផង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំ អាជ្ញាធរបង្ក្រាបគ្រឿងញៀនបាន៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗផង ខណៈចំនួនករណីគ្រឿងញៀនមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង បើប្រៀបធៀបឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃមានប្រសាសន៍ថា លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ដែលសម្រេច បានក្នុងរយៈពេលពេញមួយឆ្នាំ២០២១ គឺចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើស គ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់ ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តដែលមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។

សម្ដេចក្រឡាហោមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយ គិតលើឆ្នាំ២០២០ ពោលគឺបានថយ ចុះ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបនឹងឆ្នាំ២០២០កន្លងទៅនោះ។

ក្នុងចំណោមករណីបង្ក្រាបបាន ករណីជួញដូរ រក្សាទុកមានចំនួន៤៤៧៣ករណី,ករណីប្រើប្រាស់មានចំនួន១៧៨៩ករណី, ករណីដាំដុះមានចំនួន ៣៧ករណី, ករណីកែច្នៃ៩ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៣,៩៧៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៨,៦៧២នាក់, ប្រើប្រាស់គ្រឿងញៀន៥២៦៤នាក់, ដាំដុះ៩នាក់ និងកែច្នៃ៣៤នាក់។ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន៣៦៥នាក់។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការដូចបានបញ្ជាក់ជូនខាងលើ នៅឆ្នាំ២០២១ សមត្ថកិច្ច បានចាប់យកគ្រឿងញៀនសរុប ជាង៤តោន ៦៨៩គីឡូក្រាម និង៦១១ក្រាម ក្នុងនោះរួមមានមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាម ជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ជាស្រស់ ដោយកាប់បំផ្លាញបានចំនួន ៥៣,១៨៧ ដើម កញ្ឆាក្រោមជាង១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយឯណោះ។

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុង២០២១នោះដែរ សមត្ថកិច្ចយើងក៏ប្រមូលបាន និងបញ្ជូន ទៅសាលាដំបូងរាជធានីខេត្តរួចរាល់ នូវសម្ភារៈចាប់យកបានមួយចំនួន ដូចរថយន្ត១៣៨គ្រឿង, ម៉ូតូ១,៩៨៨គ្រឿង, ទូរសព្ទ៦,៥៥៤គ្រឿង, ជញ្ជីង៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី២៩ដើម, ប្រាក់រៀលជាង៧៨លានរៀល, ប្រាក់អាមេរិកជាង៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាមជាង៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យចំនួន២០កន្លែង។

សម្ដេចក្រឡាហោម បានអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖

– កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តន៍ច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។

– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តន៍ច្បាប់ ចំពោះ ឧក្រិដ្ឌជនគ្រឿងញៀន។សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។

-មួយរាយការណ៍៖ត្រូវរាយការណ៍ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!