ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសិរីឧត្តមស្រះជុំ (ហៅវ​ត្ត​​អណ្តូងក្តី) នៅស្រុកត្បូងឃ្មុំ ដើម្បីបន្តអភិវឌ្ឍន៍ និងអភិរក្សវិស័យពុទ្ធចក្រ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគ ណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២ ០ ២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង រោងវិបស្សនា រួមនឹងបុណ្យផ្កាសាមគ្គី នៅវត្តសិរីឧត្តមស្រះជុំ (ហៅវត្តអណ្តូងក្តី)ស្ថិតនៅភូមិ សាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ាបណ្ឌិត ឈិន កេន និងលោកជំទាវ ឧកញ៉ា ស៊ិន ចន្ធី និងលោកជំទាវ ឯកឧត្តម -លោកជំទាវអភិបាលរងខេត្ត លោក -លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព អភិបាល អភិបាលស្រុកត្បូងឃ្មុំ និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបា លខេត្ត បានលើកឡើងថា៖ បើយើងក្រឡេកថយក្រោយទៅកាន់សម័យប៉ុលពតជារបបវាល ពិឃាត៣ឆ្នាំ៨ខែ ២០ថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់បានស្លាប់បាត់បង់ជីវិតដោ យ ការយកជីវិតទៅប្ដូររបស់សម្ដេចទាំងទ្វេ និងឥស្សរជនឆ្នើមដទៃទៀត បានរំដោះប្រទេសជាតិ រួចចាកផុតពីរបប ខ្មៅងងឹត យង់ឃ្នង ធ្វើប្រទេសជាតិ ទទួលបានសុខសន្តិភាពរហូតពេលប ច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា សន្តិភាព ដែលយើងទទួលបានសព្វថ្ងៃនេះ គឺឆ្លងកាត់ការព​លី​អាយុជីវិតរបស់ឥស្សជនជាច្រើនរូប ដូច្នេះ យើងទាំងអស់គ្នា ត្រូវរក្សាសន្តិភាពនេះឱ្យ​បា​ន​គង់វង្ស ដើម្បីឱ្យប្រទេសយើង មានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ។

បើយោងតាមការវិភាគ របស់អ្នកសេដ្ឋកិច្ចអន្តរជាតិ ប្រសិនបើប្រទេសយើង មានសន្តិភាពស្ថិ​រ​ភាពនយោបាយ នោះនៅឆ្នាំ ២០៣០ ប្រជាពលរដ្ឋនឹងមានជីវភាពមធ្យម និងនៅឆ្នាំ ២០​៥០ ប្រ​​ទេ​សកម្ពុជាយើងនឹងក្លាយជាប្រទេសអ្នកមាន តាមរយៈការដឹកនាំដ៏ឈ្លាសវៃ របស់​ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំ​ង​វិ​ស័​យ​ពុ​ទ្ធ​ច​ក្រ និងអាណាចក្រ ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវ សូមឱ្យ​ប្រជាព​លរ​ដ្ឋ​ទាំ​ង​អ​ស់​កុំភ្លេចទៅ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខទាំងអស់គ្នា នឹង​ប​ន្ត​​អ​នុ​វត្តន៏ឱ្យ​បានខ្ជាប់ខ្ជួន តាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រ​សួងសុ​ខាភិបា​លក​ម្ពុ​ជា​​ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ និងបានផ្តល់ជូនប្រជាពុទ្ធបរិស័ទជាង ៦០០ នាក់ ដែ​ល​បា​ន​ចូ​លរួមពិធី នៅ ក្រមា ១ ម្នាក់ៗ និង ថវិកា មួយចំនួនផងដែរ។ នាឱកាសនោះដែរ លោកឧកញ៉ា ឈិន កេន បានមានប្រសាសន៍ផងដែរថា តាមរ​យៈស​មិ​ទ្ធ​ផ​ល​ថ្មីៗ ដែលត្រូវដាក់សម្ពោធនាពេលនេះ គឺសម្រាប់វេរប្រគេនព្រះសង្ឃ និង​ជូ​ន​ប្រ​ជា​ពុទ្ធ​ប​រិ​ស័​ទ ដើម្បីគោរពប្រណិប័តន៍ តាមជំនឿសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និង​ស​ម្រាប់​សិ​ក្សារៀនសូត្រ ។

បើតាមការឱ្យដឹង ពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ វត្តសិរីឧត្តមស្រះជុំ (អណ្ដូ​ង​ក្តី) កសាងឡើងក្នុងឆ្នាំ ១៨៥៥ មកម៉្លេះ ដោយមានព្រះសង្ឃ គង់នៅ ចំនួន ៣៩ អង្គ/នាក់ (ភិ​ក្ខុ​ចំនួន ៧ អង្គ សាមណេរ ៣២ អង្គ សិស្សស្នាក់នៅរៀនសូត្រ ០៨រូប) ឆ្លងកាត់ ព្រះចៅអ​ធិ​កា​រ​វត្ត ចំនួន ៨ ព្រះអង្គ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានព្រះគ្រូចៅអធិការ ព្រះនាម ហ៊ុត គឹ​ម​ហ៊ាង បន្តការថែរក្សា ស្ថាបនា និងកសាងនូវសមិទ្ធផលនានាជាច្រើនទៀត៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!