ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
0

ខេត្តប៉ៃ​លិនលែងកូនត្រីចម្រុះ និងមេពូជចំនួនជាង ២០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១កក្កដា

ខេត្តប៉ៃ​លិនលែងកូនត្រីចម្រុះ និងមេពូជចំនួនជាង ២០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១កក្កដា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃ​‎លិន៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តប៉ៃ​លិន បានប្រារព្ធពិធី​អបអរ​សាទរ​ទិវា​មច្ឆា​ជាតិ​ ១កក្កដា ២០២៥ ព្រមទាំងបានលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០​ក្បាល​ នៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃ​លិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃ​លិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងពិធីនេះដែរ ក៏​មាន​ការ​អញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តី​រាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានមានប្រសាសន៍លើកឡើងថា ក្នុង​ស្ថាន​ភាព​ នៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និង​កំណើន​ប្រជា​ជន​នា​ពេល​បច្ចុប្បន្ន​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ ក្នុង​នោះ​អនុ​វិស័យ​ជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សា​និរន្តរភាព​នៃ​កំណើន​សេដ្ឋ​កិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ ហើយក៏​ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀត នៅ​តែ​ជា​អាហារ​យ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។

លោ​ក​ជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ​ទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការ​អភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និង​បំផុស​ស្មារតី​ ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ព្រមទាំង​ផ្តល់​អនុសាសន៍​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង​ទេសចរណ៍​ធម្មជាតិ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍​ជំរុញ​ដល់​ខណ្ឌ​រដ្ឋ​បាល​ជលផល ត្រូវរៀបចំដាក់ស្លាកកន្លែងអភិរក្សជលផលឱ្យបានច្បាស់លាស់ ដោយ​សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើ​សកម្ម​ភាព​គ្រប់​គ្រង​កន្លែង​អភិរក្ស​ជល​ផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នា បង្ក្រាបបទល្មើសជលផល និង​ទប់ស្កាត់រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់​ធន​ធាន​ធម្មជាតិ​របស់​យើង​ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រ ឱ្យប្រជាពលរដ្ឋ ធ្វើ​ការ​ចិញ្ចឹម​ត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគ​លើ​ការ​ងារ​ចិញ្ចឹម​ត្រី​ដែល​មាន​តម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការកែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកន្ធរ ត្រី​ក្រាញ់​ និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងនៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិត​ក្នុង​ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ដែលត្រូវបានសាងសង់ឡើង ដោយ​ក្រសួង​ធន​ធានទឹក និងឧតុនិយមក្នុងឆ្នាំ១៩៩៩ និងជួសជុលឡើងវិញក្នុងឆ្នាំ២០១៣ សំណង់​នេះ​មាន​បណ្តោយ ៦៣,៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ សាងសង់ក្នុងគោលបំណងស្ទាក់ និងបង្វែរទឹក​ពី​ស្ទឹង​ចូល​ប្រឡាយមេ ដើម្បីស្រោចស្រព ដំណាំកសិកម្ម ពិសេសដំណាំស្រូវ ហើយបច្ចុប្បន្ន​សំណង់​នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែរដូវវស្សាចំនួន ២ ៩៥៦ហិកតា រដូវប្រាំង​ចំនួន​ ៥០០ហិកតា និងដំណាំរួមផ្សំជាង ៣៥០ហិកតា ដែមានចំនួន ០៤ភូមិ រួមមាន៖ ភូមិទំនប់ ឃុំ​ស្ទឹងត្រង់ ភូមិភ្នំស្ពង់ ភូមិភ្នំកុយ -សំបូរ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!