ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!=>លោក សេង គន្ធ អញ្ញើញ ជាអធិបតីភាព ក្នងពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជីការថ្មី ចំនួន៤០០នាក់ ស្ថិតនៅ​បក្សខណ្ឌមានជ័យ..!=>អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ=>ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក=>កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក=>មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ផ្សព្វផ្សាយច្បាប់ស្តី អំពីកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមប្រធានបទ “យុវជនដើម្បីបេតិកភណ្ឌជាតិ” ក្នុងការសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្អាង
0

អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ ក្រុមជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ!

អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ ក្រុមជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យ ០១នាក់ និង បក្ខពួក ០១ក្រុម ប្រដាប់ដោយកូនកាំបិតចុងស្រួច ជិះម៉ូតូ ០២ គ្រឿង បានធ្វើសកម្មភាពដកកូនកាំបិតចាក់ទៅលើជនរងគ្រោះ  ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច សួនច្បារមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ផ្លូវ ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២៣និង៣០នាទី។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់។ រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤និង ៣០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដី ដោយសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមូលដ្ឋានអាវុធហត្ថស្រុកស្រីសន្ធរ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនទាំង ០៤នាក់ មានឈ្មោះ ១- ឈ្មោះ ងៀប សាដទីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ (ជនដៃដល់), ២- ឈ្មោះ សេង អៀមសៀ ភេទប្រុស អាយុ២៦ឆ្នាំ, ៣- ឈ្មោះ មាស ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៤- ឈ្មោះ ហ៊ាង សីហៈ ហៅ ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ ងៀប សាដទីរ៉ា (ជនដៃដល់) បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយបានយកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ ប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយជនរងគ្រោះ។ ចំណែកឯជនសង្ស័យ០៣នាក់ទៀត បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើឃាតកម្មខាងលើ ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រាកដមែន ហើយក្នុងនោះក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យដែលពាក់ព័ន្ធករណីខាងលើហើយគេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!