ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

លោកជំទាវ ឱ វណ្ណឌីន រម្លឹកជាថ្មីថា គ្រប់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សុទ្ធតែអាចទប់ទល់វីរុសកូវីដ-១៩ គ្រប់ប្រភេទ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែមានសមត្ថភាពអាចទប់ទល់នឹងវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ រួមទាំងពពួកបំប្លែងថ្មីបំផុត អូមីក្រុង (Omicron)។

លោកជំទាវបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈបណ្តាញតេឡេក្រាម ដោយបានសង្កត់ធ្ងន់ថា នេះហើយជាមូលហេតុដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាត្រូវតែមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចំពោះអ្នកដែលមិនទាន់បានចាក់ សូមរួសរាន់ទៅចាក់នៅមន្ទីរពេទ្យជាតិ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតកន្លែងរស់នៅ ហើយសម្រាប់អ្នកដែលបានចាក់ដូសទី១ហើយ សូមប្រញាប់ទៅចាក់ដូសទី២ ទៅតាមថ្ងៃខែកំណត់។ ដោយឡែកសម្រាប់អ្នកដែលបានចាក់២ដូស ឬដូសមូលដ្ឋានរួច សូមស្វះស្វែងរកការចាក់ដូសទី៣ ឬដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត។

សូមបញ្ជាក់ថា វីរុសបំប្លែងថ្មី អូមីក្រុង មានសមត្ថភាពបំប្លែងខ្លួនច្រើនជាងវីរុសដទៃទៀត ដែលធ្វើឱ្យវាមានលទ្ធភាពឆ្លងលឿនជាងវីរុសកូវីដ-១៩បំប្លែងថ្មីមុនៗ មានដូចជា ដែលតា អាល់ហ្វា ហ្គាមម៉ា ជាដើម តែវ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការការពារគ្រប់បុគ្គលពីការធ្លាក់ខ្លួនឈឺធ្ងន់ ការចូលសម្រាកពេទ្យ និងការស្លាប់។

លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ជាមួយនឹងការចាក់វ៉ាក់សាំងគ្រប់ដូសរួច វិធានការ ០៣ការពារ និង០៣កុំ នៅតែជាវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ទល់ការចម្លងវីរុសកូវីដ-១៩ រួមនឹងវីរុសបំប្លែងថ្មីអូមីក្រុង ផងដែរ។

ហេតុដូច្នេះ សូមបុគ្គលគ្រប់រូបកុំមានការភ័យស្លន់ស្លោរ និងព្រងើយកន្តើយ ឬធ្វេសប្រហែសនោះទេ តែត្រូវបន្តប្រុងប្រយ័ត្ន និងរៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនូវការឆ្លងរាលដាលវីរុសនេះ ដែលអាចកើតមានឡើងគ្រប់ពេលវេលា ដែលនឹងនាំឱ្យមានគ្រោះថ្នាក់ដល់សហគមន៍ និងនាំឱ្យមានការស្លាប់បន្ថែមទៀត ជាពិសេសលើជនចាស់ជរាដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!