ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅស្រុកលើកដែក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នូវប៉េង ច័ន្ទដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណសាលាស្រុកលើកដែក រដ្ឋបាលខេត្តកណ្ដាលបានរៀបចំវេទិកានេះឡើងគឺដើម្បីជាការឆ្លុះ បញ្ចាំង លទ្ធផលអនុវត្ត សកម្មភាពការងាររបស់រដ្ឋបាលខេត្ត ដែលសម្រេច បាន និងកំពុងអនុវត្ត ជាពិសេសទៅទៀតនោះការរៀបចំវេទិកានេះគឺជាការចូលរួម អនុវត្តតាមខ្លឹមសារនៃច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។

ឯកឧត្តម អ៊ុង តុលា បានបញ្ជាក់បន្ថែមថា វេទិកានេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាល ក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ដើម្បីលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា ដើម្បីផ្ដល់លទ្ធភាពឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។

ឯកឧត្តមក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន សូមកុំមានការភ័យខ្លាច ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយឱ្យបានទាន់ពេលវេលា។

ថ្លែងក្នុងវេទិកានេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទដារ៉ា បានរាយការណ៍ ពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម បានជំរុញដល់អាជ្ញាធរស្រុកក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ ក៏ត្រូវបន្តការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យនាំកុមារទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញទី៣ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្នុងវេទិការនេះ មានប្រជាពលរដ្ឋឡើងសំណូមពរ ផ្ទាល់មាត់ចំនួន ៤នាក់ ស្មើនឹង ៨សំណូមពរ និងសរសេរជាក្រដាស់ចំនួន១៤សន្លឹក ស្មើនឹង ១៧សំណូមពរ មានដូចជា៖ ស្នើសុំវ៉ាក់សាំងការពាជំងឺសត្វប្រចាំឆ្នាំ សុំប្រឡាយទឹក លូរំដោះទឹក ស្នើសុំទុយ៉ូទឹក ស្នើសុំទ្វារទឹក ស្នើសុំអំពូលសូឡា ស្នើសុំខ្សាច់សំរាប់ចាក់ផ្លូវ សុំស្ពាន សុំធ្វើច្រាំង សុំផ្លូវ សុំតបណ្ដាញទឹកស្អាត និងជួយរកទីផ្សារដំណាំស្វាយ ដែលសំណើ និងសំណូមពរទាំងនេះមួយចំនួនត្រូវបានដោះស្រាយបានភ្លាមៗ និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅរដ្ឋបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងដោះស្រាយជូនឱ្យបានឆាប់បំផុត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!