ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅស្រុកកៀនស្វាយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីសក័ ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១

ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ឯកឧត្តម អ៊ុំ ធន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ប្រាប់ ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងវេទិកានេះ ឯកឧត្តម នូវប៉េង ច័ន្ទដារា អភិបាលរងខេត្តកណ្ដាល បានរាយការណ៍ ពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើងផងដែរ។

ឯកឧត្តមបានឱ្យដឹងថា តាមរយៈការដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋខេត្ត ក្នុងការពង្រឹងយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដោយបានរៀបចំប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹងតវ៉ានៅតាមបណ្តាមន្ទីរ អង្គភាព ឃុំ សង្កាត់ និង តាមទីប្រជុំជន សរុបចំនួន ១៧៤ប្រអប់សំបុត្រ ក្នុងរយៈពេល ៩ខែនេះ ទទួលបានពាក្យបណ្តឹងសរុបចំនួន ១០៥បណ្តឹង ស្ថិតក្នុងសមត្ថកិច្ច ៦៩បណ្ដឹង បានដោះស្រាយបញ្ចប់ជាស្ថាពរបានចំនូន ៦៩បណ្តឹង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ ធន ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

សូមជំរាបថា សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សានៅស្រុកកៀស្វាយ កាលពីឆ្នាំ២០២០ ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរ ឱ្យមន្ដ្រីជំនាញធ្វើការបកស្រាយ
អំពីពន្ធប្រថាប់ត្រា តម្លៃបង់ពន្ធរដ្ឋតម្រូវអោយបង់ តម្លៃបង់ពន្ធដីលំនៅដ្ឋាន ១ ម៉ែត្រការ៉េថ្លៃប៉ុន្មាន? ដីកសិកម្ម ១ម៉ែត្រការ៉េថ្លៃប៉ុន្មាន? ប្រជាពលរដ្ឋបានសំណូមពរ ឱ្យពន្លឿនការចុះធ្វើប្លង់ដីលក្ខណៈប្រព័ន្ធ សំណូមពរដល់មន្ទីរជំនាញ ត្រូវធ្វើការកែសម្រួលលើការងារអនុវត្តប្លង់គោល ឬប្លង់ហេដ្ឋរចនាសម្ព័ន្ធឡើងវិញ ពីព្រោះបានកាត់ដីរបស់គាត់ច្រើនម៉ែត្រការ៉េ ។ ចំពោះសំណូមពរខាងលើនេះ ត្រូវបានតំណាងសាខាពន្ធដារខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការពន្យល់ និងបកស្រាយជូននៅក្នុងអង្គវេទិកាបានយ៉ាងច្បាស់លាស់។

ដោយឡែកសំរាប់វេទិការក្នុងថ្ងៃនេះ មានប្រជាពលរដ្ឋឡើងសំណូមពរ ផ្ទាល់មាត់ចំនួន ៩នាក់ មាន១១សំណូមពរ និងសរសេរជាក្រដាស់ចំនួន១៧ស្មើនឹង ១៩សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាអគ្គិសនី បញ្ហាទឹកស្អាត សុំធ្វើផ្លូវបេតុង ដាក់លូរំដោះទឹក បញ្ហាជំនន់ទឹកភ្លៀង ខ្វះទឹកធ្វើកសិកម្មនៅរដូវប្រាំង ស្នើសុំប្រឡាយទឹក និងវិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត បានឡើងធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!