ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

លោកជំទាវ ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រម វិបស្សនាធុរៈពោធិ៍រាជ បម្រើឱ្យវិស័យពុទ្ធសាសនា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នារសៀលថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈ ពោធិ៍រាជ ដើម្បីបម្រើឱ្យវិស័យពុទ្ធសាសនា ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាចាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា សាលាធម្មសភាមួយខ្នង ដែលត្រូវប្រារព្ធពិធីសម្ពោធនាពេលនេះ ត្រូវបានកសាងឡើងក្រោមកម្លាំងសទ្ធាជ្រះថ្លា របស់លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវ តឹក ព្រមទាំងពុទ្ធបរិស័ទ និង សប្បុរសជនជិតឆ្ងាយ ដោយចំណាយថវិកាអស់ជាង ៦៣០លានរៀល ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណ ប្រគេនព្រះសង្ឃ និង ជូនចំពោះគណៈកម្មការអាចារ្យ អាស្រមវិបស្សនាធុរៈ និង ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានដឹកនាំការកសាង និងបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលនានា ឱ្យ ស័ក្តិសមជាទីគោរពសក្ការបូជា នៃពុទ្ធសាសនិកកម្ពុជាយើង ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យ ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និង ស្ថិរភាពនយោបាយដ៏ពេញលេញនៅទូទាំងប្រទេស សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះឱ្យយើងទាំងអស់គ្នា បានចូលរួមយ៉ាងសកម្មក្នុងការ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ មានការរីកចម្រើនលូតលាស់ទាំងផ្នែកពុទ្ធ ចក្រ និងផ្នែកអាណាចក្រ ។

លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទចម្លងលឿនបំផុត និងត្រូវចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ម៉ាស១ប្រអប់ ជែលលាងដៃ១ដប និងថវិកា ៥ម៉ឺនរៀល ។ សម្រាប់យាយជី តាជីក្រណាត់ស១ដុំ និង ថវិកា ៥ម៉ឺនរៀលផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!