ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

អភិបាលខេត្ត ចូលរួមបុណ្យផ្កាសាមគ្គី សម្រាប់ប្រមូលថវិកាជួសជុលដំបូលអគារវិទ្យាល័យបានដាវ ស្រុកខ្សាច់កណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅរសៀលថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គី ប្រមូលថវិកាសម្រាប់ជួសជុលដំបូលអគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ នៃវិទ្យាល័យបានដាវ ស្ថិតនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាទំពាំងស្នងឫស្សីសម្រាប់បន្តវេន និងបន្តការអភិវឌ្ឍរបស់ប្រទេសជាតិ។ ដូច្នេះសូមប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរៀនឱ្យចេះនូវចក្ខុស្តម្ភទាំង៤ គឺរៀនរស់នៅជាមួយគ្នា រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ និងរៀនដើម្បីចេះរស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាព១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃអាទិត្យបានគង់វង្សជារៀងរហូត ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍ លើគ្រប់វិស័យបន្ថែមទៀត។ ទោះបីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងក្ដី តែសូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវយ័ន្តដ៏ស័ក្កិសិទ្ធិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង ៣ការពារ ដើម្បីចៀសផុតពីការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រីរាជការ អាណាព្យាបាលនិងប្រជាពលរដ្ឋ សរុបថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិកដើម្បីជួសជុលដំបូលអគារ១ខ្នង ស្មើនឹង៥បន្ទប់ នៃវិទ្យាល័យបានដាវ ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានចូលបច្ច័យកសាងដំបូលវិហារវត្តបានដាវ ចំនួន ១ម៉ឺនដុល្លារអាម៉េរិក និង លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបច្ច័យចំនួន ៣ ០០០ដុល្លារអាម៉េរិក ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!