ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

សម្លេងភ្លេងបុណ្យសព យុវជន៧នាក់ទ្រហឹងផ្អើលអ្នកកោះក្របី ក្រោយកើតហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់រវាងរថយន្តTUNDRA និងម៉ូតូ៤គ្រឿង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖ យ៉ាងហោចណាស់មានយុវជនយុវជន ៧នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបមួយគ្រឿងបានបើកបុករះម៉ូតូចំនួន៤ គ្រឿងហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្គោលភ្លើងបណ្ដាលឲ្យឆេះហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះជួយពន្លត់ទាន់ពេល។

ចំណែងអ្នកបើកបររថយន្តបង្កនិងអ្នករួមដំណើរក្រោយពីបង្កហេតុរួចបាននាំគ្នាចុះគេចខ្លួនបាត់ស្រមោលបាត់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង ១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ២នាក់ បើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BM.4386 ធ្វើដំណើរតាមបណ្តោយផ្លូវ ១១០ ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន។លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ ៤គ្រឿង ជិះដោយយុវជន ៨នាក់ ពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនិងកន្លែង ៥នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មកដឹកយកទៅកាន់មន្ទីរពេទ្យ។តែជាអកុសលយុវជន២នាក់អ្នកបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវនិងម្នាក់ទៀតកំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅវាស់វែងនិងធ្វើកំណត់ហេតុរួចយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តដើម្បីនាំខ្លួនយកមកដោះស្រាយនិងបន្តតាមនីតិវិធី។

ចំណែក សពទាំង៧នាក់ត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!