ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

វៀតណាមបំពេញតួនាទីជាប្រធានសហភាពអតីតយុទ្ធជននៃបណ្តាប្រទេសនៅអាស៊ាន

មហាសន្និបាតលើកទី២០ នៃសហភាពអតីតយុទ្ធជននៃបណ្តាប្រទេសនៅអាស៊ាន (VECONAC-20) បានប្រព្រឹត្តិទៅតាមរយៈសន្និសីទវីដេអូកាលពីថ្ងៃទី១៥ ខែធ្នូ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Nguyen Van Duoc ប្រធានសមាគមអតីតយុទ្ធជនវៀតណាម (VAVN)។

ព្រឹត្តិការណ៍នេះបានពិនិត្យមើលឡើងវិញនូវការអនុវត្តសេចក្តីសម្រេចដែលបានដាក់ចេញនៅក្នុងព្រឹត្តិការណ៍ VECONAC-19 ដែលត្រូវបានចាត់ទុកថាជាកិច្ចការមួយនៃមហាសន្និបាតលើកទី២០ និងបានបោះឆ្នោតជ្រើសរើសប្រធានបន្ទាប់នៃព្រឹត្តិការណ៍ VECONAC និងបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃ VECONAC-20។

ព្រឹត្តិការណ៍ VECONAC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ ដែលមានភារកិច្ចប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការងារជាប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ ដោយរួមចំណែកដល់សន្តិភាព ស្ថេរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោក Duoc បាននិយាយថា សមាជិករបស់ VECONAC បានអនុវត្តគំនិតផ្តួចផ្តើមកាន់តែច្រើនឡើងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកព័ត៌មាន និងចំណេះដឹង និងការចូលរួមក្នុងកម្មវិធីគាំទ្រដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន ជាពិសេសក្រុមមនុស្សចាស់ដែលរងរបួសក្នុងសម័យសង្រ្គាម។ សកម្មភាពទាំងនោះក៏បានជួយដល់អតីតយុទ្ធជនក្នុងតំបន់ឱ្យមានភាពកាន់តែជិតស្និទ្ធ និងបង្កើនចំណងសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូលផងដែរ។

ក្នុងនាម VAVN និងជាសមាជិកនៃសហព័ន្ធតាំងពីឆ្នាំ១៩៩៧ មក លោកបានប្រគល់តំណែងជាប្រធាន VECONAC សម្រាប់ឆ្នាំ២០២២ ដល់លោកឧត្តមសេនីយ៍ Santasana Nantibhakhirund អគ្គនាយកនៃស្ថាប័នអតីតយុទ្ធជនរបស់ប្រទេសថៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក Duoc បានបញ្ជាក់ថា វាជាកិត្តិយសរបស់ VAVN ដែលបានធ្វើជាប្រធាន VECONAC ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មក ហើយបានបំពេញភារកិច្ចដែលបានកំណត់ រួមទាំងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការការងារ VECONAC ប្រកបដោយជោគជ័យនៅថ្ងៃទី២០ ខែតុលា ឆ្នាំមុន រួមជាមួយនឹងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៣ របស់ VECONAC និង VECONAC-20 កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!