ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

សារលិខិតជូនពររបស់វរសេនីយ៍ឯក ព្រុំ សំណាងអធិការនគបាលស្រុកកៀនស្វាយ គោរពជូន «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន »ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅក្នុងឱកាសដ៏នក្ខត្គឫក្ស ចម្រើនជន្មាយុ គម្រប់៦៧ឆ្នាំឈានចូល៦៨ឆ្នាំ ត្រូវនឹងថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអធិការនគបាលស្រុកកៀនស្វាយទាំងមូលនិងខ្លួនខ្ញុំព្រមនឹងភរិយា ខ្ញុំបាទមានក្តីសោមនស្សរីករាយនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ កែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា« សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»សូមបាននូវកាយពលមាំមួនបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបិរបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការគោរព កោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ដែលបានដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជយ័ជាបន្តបន្ទាប់ ធ្វើឱ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយព្រហ្មវិហារធម៌គុណធម៌ និងមានវីរភាពដ៏ប្រពៃថ្លៃថ្លា ដោយ«សម្តេច
កិត្តិព្រឹទ្ធបណ្ឌិត»តែងតែមានវត្តមានគ្រប់ពេលវេលា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជូបគ្រោះមហន្តរាយនានាទូទាំងប្រទេស ផ្តល់ភាពកក់ក្តៅនិងជាទីពំនាក់ដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ថិតក្នុងកិច្ច ទប់ស្កាត់នឹងជំងឺកូវីដ.១៩ នាឆ្នាំ២០២១នេះកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលមានជីវភាពលំបាកនឹងក្រីក្រ ដោយហេតុនេះហើយយើងខ្ញុំមានមោទនភាពដែល«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» បានទទួលគោរមងារជា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» ពីព្រះមហាក្សត្រខ្មែរ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៣។

ជាថ្មីម្តងទៀតតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការអធិការនគបាលស្រុកកៀនស្វាយ ទាំងអស់និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយថែរក្សា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋមន្ត្រី» ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជូបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ។
សូម«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពដ៏ស្មោះអំពីខ្ញុំ »។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!