ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

សារលិខិតរបស់ ឧត្ដមសេនីយ៍ឯក រត្ន័ ស្រ៊ាង គោរពជូន «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន »ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅក្នុងឱកាសដ៏នក្ខត្គឫក្ស ចម្រើនជន្មាយុ គម្រប់៦៧ឆ្នាំឈានចូល៦៨ឆ្នាំ ត្រូវនឹងថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងមូលនិងខ្លួនខ្ញុំព្រមនឹងភរិយា ខ្ញុំបាទមានក្តីសោមនស្សរីករាយនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ កែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា« សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»សូមបាននូវកាយពលមាំមួនបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបិរបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការគោរព កោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ដែលបានដឹកនាំស្ថាបន័កាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជយ័ជាបន្តបន្ទាប់ ធ្វើឱ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយព្រហ្មវិហារធម៌គុណធម៌ និងមានវីរភាពដ៏ប្រពៃថ្លៃថ្លា ដោយ«សម្តេច
កិត្តិព្រឹទ្ធបណ្ឌិត»តែងតែមានវត្តមានគ្រប់ពេលវេលា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជូបគ្រោះមហន្តរាយនានាទូទាំងប្រទេស ផ្តល់ភាពកក់ក្តៅនិងជាទីពំនាក់ដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ថិតក្នុងកិច្ច ទប់ស្កាត់នឹងជំងឺកូវីដ.១៩ នាឆ្នាំ២០២១នេះកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលមានជីវភាពលំបាកនឹងក្រីក្រ ដោយហេតុនេះហើយយើងខ្ញុំមានមោទនភាពដែល«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» បានទទួលគោរមងារជា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត» ពីព្រះមហាក្សត្រខ្មែរ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៣។

ជាថ្មីម្តងទៀតតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយថែរក្សា«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋមន្ត្រី» ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជូបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ។
សូម«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរពដ៏ស្មោះអំពីខ្ញុំ »។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!