ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៤៤លានរៀល ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖នារសៀលថ្ងៃ អង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១


នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៤.៦៧៧.៥០០រៀល ជូនដល់ គ្រួសារសពលោកវរសេនីយ៍ត្រី គង់ ស៊ីណាត នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។

ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារសពផងដែរ។

តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!