ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ស្តីពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយដល់អ្នកពាក់ព័ន្ធនៅខេត្តសៀមរាប

ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី“ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និង ដំណោះស្រាយរបស់រដ្ឋាភិបាល ដល់អ្នកពាក់ព័ន្ធនៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដើម្បីស្វែងយល់អំពីវិធានការ យន្តការឆ្លើយតប ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ហានីភ័យ និង ប្រយុទ្ធ នឹងព័ត៌មានមិនពិត
។

សិក្ខាសាលានេះក៏មានការចូលរួមពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង លោកស្រី Shen Yue លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជា (ចូលរួមតាមប្រព័ន្ធវីដេអូ) លោកបណ្ឌិត Chamnan Ngammarboudom អ្នកជំនាញ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ តំណាងអង្គភាព Thai Media Fund នៃព្រះរាជាណាចក្រថៃ (ចូលរួមតាមប្រព័ន្ធវីដេអូ) និងសិក្ខាកាមដែលភាគច្រើនជាអ្នកសារព័ត៌មានសរុប ប្រមាណ ១៧០នាក់
។

សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានានូវបរិស្ថានព័ត៌មានល្អប្រសើរមួយសម្រាប់ប្រជាជនកម្ពុជា ធ្វើការសម្រេចចិត្ត បានត្រឹមត្រូវ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការថែររក្សាសុខុមាលភាពសង្គម វឌ្ឍនភាពសង្គម ក៏ដូចជាការរីកច្រើននៃប្រទេសជាតិ ផងដែរ
។

សូមបញ្ជាក់ថា ដំណឹងក្លែងក្លាយ ជាបញ្ហាសំខាន់មួយ មិនសម្រាប់តែប្រទេសកម្ពុជានោះ តែជាបញ្ហាសកល ដោយត្រូវរួមគ្នាប្រយុទ្ធ ប្រឆំាង និងបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!