ទាន់ហេតុការណ៍
ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ
0

សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូល ASEM លើកទី១៣ បានកំណត់គោល​ដៅ​ដោយ​ឈរលើ​គោល​ការណ៍នៃកំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធានច្បាប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃ ព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ របស់យើងបានកំណត់គោល​ដៅរបស់ខ្លួន ដោយឈរលើគោលការណ៍នៃកំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធានច្បាប់

ថ្លែងក្នុងសុន្ទរកថាបើកដំណើរការកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ក្រោម​មូល​បទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ​ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM-13) បន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ ឆ្នាំ ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិន​ធ្លាប់​មានមកលើអាយុជីវិតប្រជាជននិងសង្គម-សេដ្ឋកិច្ច

សម្ដេចតេជោគូសបញ្ជាក់ថា ខណៈ​ដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាល នៃការរស់នៅជាមួយជំងឺកូវីដ-១៩ មូលបទដែលយើងបានជ្រើសរើសសម្រាប់កិច្ច​ប្រជុំ​កំពូល ASEM លើកទី ១៣ នេះ ពោលគឺ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» កាន់​តែមានសុពលភាព និងភាពសមស្របជាងពេលណាៗទាំងអស់។ សម្ដេចតេជោបន្ដ​ថា ជាការពិត នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមាន សេចក្តី​ត្រូវការ ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុ​ភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន “ការចែករំលែក” ផងដែរ។ សម្ដេចតេជោលើកឡើងថា ចាប់​ពី​ពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏ សំខាន់​មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍៖ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូ​ស្មើភាព ដែលសភាពការណ៍បច្ចុប្បន្នត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើង​ថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារ​ឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប

ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុងនាមជាវេទិកាពហុភាគីដ៏​សំខាន់​​មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និង​រឹងមាំ ។ ក្នុងស្មារតីនេះ សម្ដេចតេជោយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់​ធ្នាប់​អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។ ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់​នៃ​អាទិភាពរបស់ខ្លួន យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅ​បន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាង​​ធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូល រួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការ អភិវឌ្ឍរបស់ពិភពលោក

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជា​ឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃ​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា។ ក្នុងន័យនេះ គោលបំណងសំខាន់ៗ កិច្ចប្រជុំកំពូល គឺ ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា។ ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាល​កិច្ច​សកល។ ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់។ ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទី៥-ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និង ទី៦-ដោះស្រាយបញ្ហា​ពហុវិស័យ​នានា ជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ដី ព្រម​ទាំង​បញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត

សម្ដេចតេជោប្រមុខរាជដ្ឋាភិបាលកម្ពុជាក៏បានថ្លែងឱ្យដឹងដែរថា ចាប់តាំងពីបាន​ចូលរួមនៅក្នុងដំណើរការ ASEM នៅឆ្នាំ២០០៤ កម្ពុជាតែងតែយកចិត្តទុកដាក់ ចំពោះ​ដំណើរការនៃកិច្ចប្រជុំកំពូលនេះ។ ការរក្សាសន្ទុះនៃដំណើរការ ASEM ពិតជាមានសារៈ​សំខាន់​កាន់តែខ្លាំងឡើងនៅក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះ ។ ជាក់ស្ដែង កាលពី ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ យើងបានអនុម័តសេចក្ដីថ្លែង​ការណ៍​រដ្ឋមន្ត្រី ASEM ស្ដីពីជំងឺកូវីដ-១៩ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចសហការ​យ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ទន្ទឹមនេះដែរ ដោយមានកិច្ចសហ​ការយ៉ាងជិត​ស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាបានចេញផ្សាយសៀវភៅស្រាវជ្រាវគាំទ្រដល់កិច្ចប្រជុំ ASEM លើកទី ១៣ ក្រោមចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែកលើវិធានច្បាប់ សម្រាប់ ASEM” ដែលជាចំណែកមួយនៃការផ្តល់ទស្សនាទានដល់ដំណើរការ ASEM

លើសពីនេះទៀត សម្ដេចតេជោបានបន្ថែមថា យើងក៏បានរៀបចំព្រឹត្តិការណ៍ អមចំនួន ៦ បន្ថែមទៀត ក្រោមកិច្ចសហការជាមួយដៃគូ ASEM ទាំងអស់ និងមូលនិធិ​អាស៊ី-អឺរ៉ុប ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!