ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

សារមន្ទីរជាតិបើកពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ី និង អឺរ៉ុប ២០២១​​ដោយ​អនុញ្ញាត​​ឱ្យចូលទស្សនាដោយសេរី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១​​បានបើក​​ពិព័រណ៍សិល្បៈ​​ ​​នៃ​​មហោស្រពវប្បធម៌អាស៊ីនិងអឺរ៉ុប២០២១ នៅសារមន្ទីរជាតិ ក្រោមអធិបតី​​ភាពលោក​ជំទាវ ​ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី​​-អឺរ៉ុបលើក​​ទី១៣​​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
។

សូមរម្លឹកថា ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ASEM13ដែលរៀបចំឡើង​​នៅថ្ងៃ​ទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយសហភាពអឺរ៉ុប(EU)និងមូល​និធិអាស៊ីអឺរ៉ុប (ASEF) បានរៀបចំមហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍​​អមផ្សេងៗទៀតនៃASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។ ស្នាដៃសិល្បៈដែលតាំងនៅក្នុងពិព័រណ៌នេះរួមមាន ស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿង​​អលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិត របស់សិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណង មិត្តភាពលើ​​វិស័យវប្បធម៌ នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប
។­

ពិព័រណ៍នេះដាក់តាំងបង្ហាញជូនទស្សនាចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំពិព័រណ៍ផ្ទាល់នេះ មានការ ចូលរួមពីសិល្បករចំនួន៣៧រូបមកពីទ្វីបអាស៊ីនិងអឺរ៉ុប ដែលបាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗចំនួន៦គឺ Happy Hoad, Sahakaplayground, Encountering culture. The longest voyage. Thing that count, ll Nodo: A sketch of hope 1ស្នាដៃសិល្បៈ ទាំងអស់នេះ ជាស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូ ដែលឆ្លុះបង្ហាញបទពិសោន៍នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំ និងការចូលឥទ្ធិពលគំនិតរវាងសិល្បករនៃទ្វីបទាំងពីរ។ល។ រូប ខ្លឹមសារនៃពិព័រណ៍នេះ បានបង្ហាញពីសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌នៃបណ្តាប្រទេសក្នុងទ្វីបអាស៊ីនិងអឺរ៉ុប
។ 

មហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៊ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ ជាង៣០ ដែលមានសិល្បករអាស៊ី និងអឺរ៉ុប ជាង១០០នាក់ បានបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយ ភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំតន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។ ក្នុងរយៈពេល៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៊ីអឺរ៉ុបជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ ត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com
។ ­

លោក ឆាយ វិសុទ្ធបន្តថា សារមន្ទីរជាតិកម្ពុជា ពិតជាទទួលបាននូវកិត្តិយសខ្លាំងណាស់ ដែលគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ ASEM បានសម្រេចជ្រើសយកទីតាំងសារមន្ទីរជាតិនៃកម្ពុជា សម្រាប់ការរៀបចំពិព័រណ៍ មិនអចិន្ត្រៃយ៍ អបអរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ លោកយល់ឃើញថា ទីតាំងនេះពិតជាស័ក្តិសមណាស់ សម្រាប់ការរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ព្រោះសារមន្ទីរជាតិជាទីតាំងអនុស្សាវរីយ៍មួយសតវត្សរ៍ នៃកេរ្តិ៍ដំណែលជាតិ ដ៏មហាសាលមួយ ដែលបាន បន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមក។ បើទោះជាស្ថាន​​ភាពនៃការរីករាល​​ដាលនៃជំងឺកូវីដ១៩ពុំទាន់បានគ្រប់គ្រងទាំងស្រុង ប៉ុន្តែឥទ្ធិពលនៃជំងឺនេះពុំបានធ្វើឱ្យរាំងស្ទះ ដល់ដំណើរការនៃការរៀបចំព្រឹត្តិការណ៍នានានៃ​​កិច្ចប្រជុំកំពូល​​អាស៊ី-អឺរ៉ុបលើកទី១៣នេះ ឡើយ
។

ជាក់ស្តែងការរៀបចំពិព័រណ៍បង្ហាញស្នាដៃសិល្បៈអបអរកិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទពីរ គឺតាមរយៈ​​អនឡាញ និង ការតាំងផ្ទាល់ នៅក្នុងសារមន្ទីរជាតិកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែង​​អំណរគុណដ៏ជ្រាលជ្រៅ និងដោយស្មោះ ចំពោះក្រុមការងារនេះ ដែលដឹកនាំដោយ លោកឯក ប៊ុនថា និង លោក វាល មុខរ៉ា ជាពិសេសក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ទារកដ្ឋានសូនរូប និង នាយកសារមន្ទីរ ដែលបានលះបង់ពេល វេលា និងកម្លាំងកាយចិត្តក្នុងការរៀបចំតម្លើងពិព័រណ៌នេះ​​ដោយពុំមានថ្ងៃឈប់សម្រាក
។

ទន្ទឹមនឹងនេះ លោក ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពអឺរ៉ុប ស្ថានទូត អង្គការនិងក្រសួងនានា នៅបរទេស ដែលបានគាំទ្រ ដល់សិល្បករនិងជួយជ្រោមជ្រែងក្នុងការរៀបចំពិព័រណ៌នេះឡើង៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!