ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខមិត្តជួបការលំបាក សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ…

នៅរសៀល​ថ្ងៃ អាទិត្យ ២រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ឆ្នាំ២០២១​
។​

អតីត មិត្តភក្តិ​រួមជំនាន់ សាលាបាក់ទូកមួយក្រុម ដែល​ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការ​រង កងរាជអាវុធហត្ថលើផ្ទៃប្រទេស​និងជាមេ​បញ្ជាការ កងរាជអាវុធហត្ថរាធានីភ្នំពេញ បាននាំគ្នាទៅសួរសុខទុក្ខ លោកជា សុខុន ជាអតីតមិត្តភក្តិរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែល​មានជំងឺ​ដោយមិនដឹងខ្លួន គឺកកខ្លាញ់ក្នុងសសៃឈាមបេះដូងនិងកំពង់សម្រាកព្យាបាលជំងឺដោយវះកាត់នៅមន្ទីរពេទ្យ ព្រះកេតុមាលាហៅ(ពេទ្យ១៧៨)
។​

ជាក់ស្តែងលោកជា សុខុន ដែលធ្លាក់ខ្លួនឈឺនាពេលនេះគឺទទួលបានការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានយ៉ាង​ជ្រាលជ្រៅ ហើយមិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាចំនួន ១២លានរៀល ស្មើនឹង(3,000ដុល្លា) ភេសជ្ជៈ​ចំនួន​១០កេស និងផ្លែឈើ១កន្ត្រក ប្រគល់ជូន លោកជា សុខុន ទុកជាការសម្រាលបន្ទុក ព្យាបាល​ដល់គ្រួសារលោកផងដែរ
។​

កាយវិកា យកចិត្តទុកដាក់ ព្រួយបារម្ភ​ពី​មិត្តភក្តិ អតីត​សិស្សសាលាបាក់ទូកមួយក្រុមនេះ គឺតែងតែ​ធ្វើ​ឡើង​ជាញឹកញាប់ អស់​រយៈ​កាល​ជាច្រើន​ឆ្នាំមកហើយ តាមរយៈ​ការចងក្រង ក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsAppមានចំនួនជាង២០០នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង ដើម្បី​ធ្វើការ ទំនាក់ទំនង​សួរសុខទុក្ខ​គ្នា ផ្តល់​កម្លាំង​ចិត្ត​អោយគ្នា ទៅវិញទៅមក ជាពិសេស​គឺរួមគ្នា បរិច្ចាគ​ធន់ធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីត លោកគ្រូអ្នកគ្រូ ក្នុង​ឱកាស​ជួបជុំគ្នា ក៏ដូច​ជាពេល​ពួក​គាត់ ជូបទុក្ខលំបាកនិងបរិច្ចាគធន់ធានជួយគ្រប់មិត្តដែលមានទុក្ខលំបាក ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គី​មួយសម្រាប់​ពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ ជួយគ្នាប់ពេលវេលាមានទុក្ខលំបាកនិងបង្កើតបានជា ពាក្យ​ស្លោក​ប្រចាំក្រុមមួយថា«សាមគ្គី មិត្តភាព បង្កើត​ចិត្ត​រមនា ចែករំលែក​ជួយគ្នា គ្រប់គ្រាលំបាក»។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!