ទាន់ហេតុការណ៍
ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ
0

សម្តេចប្រធានរដ្ឋសភាចាត់ទុកកិច្ចប្រជុំ ASEP លើកទី១១ ផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរ​មួយ ដើម្បីយើងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងក្តីកង្វល់រួម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖នារសៀលថ្ងៃ អង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២១

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានចាត់ទុកថា ការជួបជុំគ្នាក្នុង​កិច្ច​ប្រជុំ​ភាពជាដៃ​គូសភាអាស៊ី-អឺរ៉ុប(ASEP)លើកទី១១នេះ គឺពិតជាមានសារៈសំខាន់​និងសម​ស្រប​​បំផុតទៅនឹងបរិបទបច្ចុប្បន្ន ដែលការជួបជុំនេះ មិនត្រឹមតែផ្តល់នូវឱកាសដល់ការពង្រឹង​និង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅ​មក​ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នា ស្វែងរក​ដំណោះ​ស្រាយចំពោះបញ្ហាប្រឈម និងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់​សុខសន្តិ​ភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ
ចីរភាព ដែលជាបំណងប្រាថ្នារួមរបស់​ប្រជា​ជន យើងក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល

ថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP)លើកទី១១ ក្រោមមូលបទ «ពង្រឹង​ភាពជាដៃគូសភាដើម្បីសន្តិភាព និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាពក្នុងសម័យ និង​ក្រោយវិបត្តិកូវីដ១៩» តាមប្រព័ន្ធវីដេអូ សម្ដេចអគ្គ​មហាពញាចក្រី ហេង សំរិន បានមាន​ប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះ ក៏ជាការ​សាទរ​នូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការនូវសេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀនរស់តាម ប្រក្រតីភាពថ្មី។ សម្តេចប្រធានបានគូសបញ្ជាក់ថា ជាការពិតណាស់ សន្តិភាពនៅក្នុងប្រទេស​មួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជាបុរេលក្ខខណ្ឌចម្បងចាំបាច់បំផុត​សម្រាប់​ការអភិវឌ្ឍ។ តំបន់មួយមានសន្តិភាពជាកន្លែងមួយដែលមានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរ​ទន្ទឹ មនឹងការ​អភិវឌ្ឍ។ បើមានតែសន្តិភាព ហើយគ្មានការអភិវឌ្ឈ សង្គមមួយនោះក៏ មិនអាច​នៅស្ថិតស្ថេរ​យូរ​អង្វែង​បានឡើយ។ សម្ដេចប្រធានរដ្ឋសភាបន្ដថា សភាត្រូវបន្តលើកកម្ពស់​បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់​ដោះស្រាយបញ្ហាទាំងឡាយ​ខាលើ។ ទន្ទឹមនេះ យន្តការ “ការទូតសភា” រួមមាន ការទូតបង្ការជម្លោះ  និងការទូតផ្សះ​ផ្សារ​ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបានស្ថិត​ស្ថេរ​គង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាល​កិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ

តែទោះបីយ៉ាងណាក្ដី សម្ដេចពញាចក្រីបានមានប្រសាសន៍បន្ដថា ក្រៅពីជំងឺរាត្បាត​កូវីដ១៩នៅបណ្តាប្រទេសមួយចំនួនទៀតក៏មានបញ្ហា​ប្រឈមធំៗជាច្រើនទៀតកំពុងកើតមាន​ដែលអាចធ្វើឱ្យមានសង្គ្រាមក្នុងរូបភាពណាមួយក៏អាចថាបាន។ ទោះបីជា​ក្នុងរយៈពេលជា​ច្រើនទសវត្សរ៍កន្លងមកនេះ តំបន់ទាំងពីរទទួលបាននូវសុខសន្តិ ភាពស្ថិរភាព និងវឌ្ឍន ភាព​គួរ​ឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែ ជួបបញ្ហាប្រឈម ជាច្រើនដែលបានជះ​ឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រ ជាពលរដ្ឋរបស់យើង។ សម្តេចប្រធាន​បាន​បន្តទៀតថា ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមក ពីជំងឺរាតត្បាត សកលកូវីដ-១៩ តំបន់ទាំងពីរទទួលរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហា​សន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធាន ធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យ​ភាព​អំណាច ដែលជាម្ចាស់ អាចបង្កឱ្យមានសង្គ្រាមក្នុងរូបភាពណាមួយក៏ថាបាន។ សម្តេចប្រធាន​បញ្ជាក់ទៀតថា “យើងត្រូវចងចាំថា សង្គ្រាមអាចនឹងកើតឡើងដោយងាយនិងឆាប់រហ័ស ហើយ​រីករាលដាលយ៉ាងលឿន ក៏ប៉ុន្តែ​វាមិនអាចបញ្ចប់បានដោ យងាយស្រួលនោះបានទេ ជាអាទិ៍ សង្គ្រាមនៅអាហ្គានីស្ថាន អ៊ីរ៉ាក់ តំបន់ស៊ីរី និងកន្លែងផ្សេងៗទៀត ជាដើម។ ក្នុងនាម​ជាប្រជាជាតិ​មួយដែល​ធ្លាប់ឆ្លង​កាត់សង្គ្រាម កម្ពុជាសូមចូលរួមសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ប្រជាជននៃ​ប្រទេស​​ទាំង​នោះ​ដែល កំពុងរងទុក្ខវេទនាគ្រប់បែបយ៉ាងដោយសារ​សង្គ្រាម និង​សូមបួងសួងឱ្យវិបត្តិ​និងសោក​នាដកម្មដ៏ អាក្រក់នេះផុតរលត់ពីភពផែនដីហើយអាចឱ្យ​ប្រជា​ជនបានរស់ នៅដោយ​សុខ​សន្តិភាព និងសុខុដុមរម្យនា”

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា មកទល់ពេលនេះជំងឺរាតត្បាតសកលកូវីដ-១៩ នៅ​តែបង្កក្តីព្រួយបារម្ភ និងគម្រាមកំហែងដល់ពិភពលោកទាំងមូល ជាពិសេសប្រទេស​កំពុង​អភិវឌ្ឍន៍។ ការស្តារសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញបានឆាប់រហ័សក្រោយវិបត្តិ ជាកត្តា​សំខាន់​បំផុតសម្រាប់ប្រទេសនីមួយៗ ដែលក្នុងនោះ ការចាក់វ៉ាក់ សាំងការពារជំងឺ​កូវីដ-១៩ ជាកត្តាកំណត់ និងសំខាន់បំផុត។ ដូចនេះ យើងចាំបាច់ត្រូវ ពង្រឹងនូវវិធានរួមគ្នា ប្រកប​ដោយភាពស្អិតរមួត ទាំងក្នុងកម្រិតតំបន់ និងសកលលោក តាមរយៈការបង្កើនការផលិត ការ​ចែកចាយ និងការចាក់ សំដៅធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋរបស់យើង​អាច​ទទួលបានវ៉ាក់​សាំង​គ្រប់ៗគ្នា។ សម្តេចប្រធានក៏បានសង្កត់ធ្ងន់ថា យើងត្រូវចាំថា មិនមាន​នរណាម្នាក់ ឬប្រទេសណាមួយអាចនឹងមានសុវត្ថិភាពនោះទ ល្គឹកណាប្រទេស ឬមនុស្សគ្រប់​គ្នា​​មាន​​សុវត្ថិភាព។ សម្ដេចពញាចក្រីបានថ្លែងបន្ថែមថា “ខ្ញុំសូមគាំទ្រចំពោះយុទ្ធសាស្ត្រ​ស្ដារ​ការងើប​ឡើងវិញនូវសេដ្ឋកិច្ច ដែលតំបន់ទាំងពីរ បានដាក់ចេញ ក្នុងនោះ ផែនការស្ដារ​សម្រាប់​អឺរ៉ុប និងក្របខ័ណ្ឌស្ដារការងើបឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ព្រមទាំងក្រប​ខ័ណ្ឌយុទ្ធ​សាស្ត្ររបស់ប្រទេសផ្សេងទៀតដែលបានជួយដោះស្រាយនូវវិបត្តិមួយនេះ​បាន​មួយ​កម្រិត។ ការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ប្រកបដោយបរិយាប័ន្ន និងបើក​ចំហរ និង​ការរក្សាបាននូវស្ថិរភាពនៃ ខ្សែច្រវ៉ាក់ផលិតកម្មអន្តរជាតិ ព្រមទាំងការធ្វើឱ្យកាន់​តែស៊ី ជម្រៅ​នូវការតភ្ជាប់ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុង និងរវាងតំបន់ ជាយន្ត​ការ​ដ៏សំខាន់ចាំ បាច់សម្រាប់ការងើបឡើងវិញជាសកលនូវសេដ្ឋកិច្ចសង្គម”

ក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកត់សម្គាល់ឃើញថា ការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាប្រឈមសំខាន់មួយផ្សេងទៀតដែលពិភពលោកនាពេល​បច្ចុប្បន្នកំពុងជួបប្រទះ ក្នុងនោះ គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ ភាពរាំងស្ងួត ការកើន ឡើង​កម្ដៅ ខ្យល់ព្យុះ និងការខូចគុណភាពដី ជាដើម បាននិងកំពុងបន្តកើតមាន ហើយបានកើត យ៉ាងញឹកញាប់ និងកាន់តែមានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!