ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ ត្រូវ​ជា​អនុប្រធាន​ក្រុមការងារ​ស្រុក បាន​ដឹកនាំ​ សហការីចុះសួរសុខទុក្ខ​និងយក​អំណោយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ចំនួន 15​គ្រួសារ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ៖ នៅ​ថ្ងៃ សៅរ៍ ៩កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី​១៣ ខែវិច្ឆិកា​ឆ្នាំ២០២១
។

ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បីដូចជា​ម៉ែ​ជា​ឪ​តែងតែ​ខ្វល់ខ្វាយ​អំពី​កូនចៅ លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ ត្រូវ​ជា​អនុប្រធាន​ក្រុមការងារ​ស្រុក បាន​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ​និងយក​អំណោយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ​ន​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ចំនួន 15​គ្រួសារ
។​

ដោយ​ក្នុងមួយ​គ្រួសារ​ទទួលបាន​
÷
១.ថវិកា​ចំនួន 2 ម៉ឺន​រៀល​
២.អង្ករ 25kg
៣.មី 1 កេស​
៤.ទឹកត្រី 1​យួរ​
៥.ត្រីខកំប៉ុង​1​យួរ​
៦.និង​ម៉ាស1​ប្រអប់​តូច​
។​

​ លោក​វរសេនីយ៍ឯក ព្រុំ សំណាង តែងតែ​ខ្វល់ខ្វាយ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​តែង​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​បងប្អូន​ប្រជាពលរដ្ឋ និង​កិច្ច​ការងារ​សង្គម​ជាច្រើន​មកនោះ ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្រឡាញ់​និង​គ្រាំទ្រ​ដោយ​ភាពកក់ក្ដៅ​បំផុត
។​

ក្នុងពេលនោះដែរលោកវរសេនីយ៍ឯក ព្រុំ សំណាង បានជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អោយ​ចៀស​ផុត​ពី​ជំងឺ​កូវី​ដ​19 គ្រុបៗគ្នានឹងសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួម​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ៣ការពារ ៣កុំនិង​អនុវត្ត​តាម​វិធានការរបស់​ក្រសួង​សុខាភិបាល ឲ្យបាន​ម៉ឺងម៉ាត់​យ៉ាង​ខ្ជាប់ខ្ជួន ផងដែរ។ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!