ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

សម្ដេចតេជោ ហ៊ុន សែន៖ ការរៀបអាពិពាហ៍ពិពាហ៍ និងពិធីនានាខាងសាសនា មិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំឬតូច បូកជាមួយនឹងវិធានការសុខាភិបាល ដែលត្រូវប្រកាន់យក

ភ្នំពេញ៖ថ្ងៃ សុក្រ ៨កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបអាពិពាហ៍ពិពាហ៍និងពិធីនានាខាងសាសនា មិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្ស ជាមួយនឹងវិធានការដែលក្រសួងសុខាភិបាលដាក់ចេញ។ ដូច្នេះបងប្អូនអាចអញ្ជើញភ្ញៀវច្រើនឬតិច ទៅតាមទំហំនៃទីកន្លែង បូកជាមួយនឹងវិធានការសុខាភិបាលដែលត្រូវប្រកាន់យក
។

ក្នុងសារជាសំឡេងជូនជនរួមជាតិ ទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹះបរិស័ទ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំបានប្រកាសថាឱ្យរៀបចំអាពាហ៍ពិពាហ៍ ដោយកំណត់មនុស្សយ៉ាងច្រើន ២០០នាក់ ដោយមិនគិតអ្នកផ្ដល់សេវា។ ប៉ុន្តែក្រោយពីការពិនិត្យការធ្វើបែបនេះ គឺមិនសមស្របនោះទេ គឺយើងយកស្តង់ដារនៃការអនុវត្តតាមវិធានសុខាភិបាល
។

សម្តេចតេជោបានលើកជាឧទាហណ៍ ថា គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន គេអាចអញ្ជើញភ្ញៀវចំនួន ៥០០នាក់ ៧០០នាក់ ឬ ១ ០០០ នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់ នូវការរក្សានូវគម្លាតសុវត្ថិភាពទៅតាមតុដែលត្រូវបានរៀបចំ។ ទីកន្លែងធ្វើពិធីនេះទៀតសោត គ្នាតិចឬគ្នាច្រើន ក៏អាស្រ័យទៅលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការនៃសុខាភិបាល
។

សម្ដេចតេជោលើកឡើងថា ព្រោះបើយើងកំណត់ ២០០នាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង គឺអាចពិបាកទៅនឹងអនុវត្តន៍។ សម្ដេចតេជោគូសបញ្ជាក់ថា «ដូច្នេះ ខ្ញុំសូមផ្ដល់ជូនបងប្អូនជនរួមជាតិ គឺសម្រេចចិត្តទៅតាមទីកន្លែងដែលមាន នោះគឺទាក់ទិនជាមួយនឹងការរៀបចំអាពាហ៍ពិពាហ៍ ហើយដែលត្រូវអញ្ជើញមនុស្សតិច ឬមនុស្សច្រើន គឺអាស្រ័យទៅលើទំហំនៃទីកន្លែង ហើយក៏ត្រូវពិនិត្យឱ្យបានច្បាស់ចំពោះចំនួនអ្នកដែលចូលរួមពិធីអាពាហ៍ពិពាហ៍ អញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់សាំងបាន២ដូស។ ក្នុងករណីអ្នកដែលមិនបានចាក់វ៉ាក់សាំង ដោយសារការហាមឃាត់របស់គ្រូពេទ្យគឺមិនជាបញ្ហានោះទេ ក៏ប៉ុន្តែអ្នកដែលគេចវេសពីការចាក់វ៉ាក់សាំង មិនគួរគប្បីត្រូវបានលើកទឹកចិត្តឱ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេ ដែលវាអាចទៅជាភ្នាក់ងារចម្លងនៅក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍ ដែលត្រូវរៀបការ»
។

សម្ដេចតេជោថ្លែងទៀតថា ដូច្នេះបងប្អូនជនរួមជាតិ មានលទ្ធភាព ដើម្បីអញ្ជើញភ្ញៀវមិនមែនត្រឹម២០០នាក់ទៀតទេ គឺមានលទ្ធភាពរាប់រយ ច្រើនរយ រហូតដល់រាប់ពាន់នាក់ ទៅតាមទីតាំងដែលសមស្រប តាមការកំណត់របស់ក្រសួងសុខាភិបាល។ ឧទាហណ៍ ក្រសួងសុខាភិបាលកំណត់ឱ្យចំនួន៧នាក់ក្នុងមួយតុ បើនៅកន្លែងនោះអាចដាក់បាន១០០តុ គេអាចដាក់បានដល់ទៅ៧០០នាក់តែម្ដង ហើយគឺមិនគិតទៅដល់អ្នកភ្លេង អ្នកបម្រើ និងអ្នកផ្ដល់សេវាដទៃទៀត
។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា« នេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ ហើយក៏ដូចជាការរៀបចំនៅពិធីឱ្យបានសមរម្យ ក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់»។ចំណុចនេះ ដែលអាចដោះស្រាយបាននូវកង្វល់របស់បងប្អូន ដែលថាហៅភ្ញៀវមិនគ្រប់ ហើយបន្ថែមលើនោះដាក់បន្ទុកទៅលើការលំបាករបស់បងប្អូន។ ដូច្នេះគឺអាស្រ័យ ទៅតាមលទ្ធភាព និងទីកន្លែងរបស់បងប្អូនតែប៉ុណ្ណោះ
។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ទៀតថា សម្រាប់ខាងវិស័យសាសនាវិញ ក៏យើងមិនកំណត់នូវចំនួនមនុស្សដែលចូលរួមនោះទេ ហើយកិច្ចការងារនេះ ក្រសួងសុខាភិបាលត្រូវធ្វើការជាមួយក្រសួងធម្មការ និងសាសនា ដោយកំណត់យកការរក្សាគម្លាតធ្វើជាមូលដ្ឋាន ដែលការកំណត់មនុស្សគឺមិនត្រូវទេ បើសិនជាយើងថាកំណត់មនុស្ស២០០នាក់ ក្នុងមួយកម្មវិធី។ ដូច្នេះត្រូវយកស្តង់ដាររក្សាគម្លាត មួយម៉ែត្រកន្លះ។ ដូច្នេះសូមឱ្យបងប្អូនទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹះបរិស័ទ និងសាសនាដទៃទៀតអនុវត្តយកគោលការណ៍ ផ្ដើមចេញពីវិធានការសុខាភិបាល រក្សាគម្លាតមួយម៉ែត្រកន្លះ ធ្វើជាមូលដ្ឋាននៃការជួបជុំ គឺយើងមិនបានកំណត់ចំនួនមនុស្សនោះទេ ទីកន្លែងធំអាចមានភ្ញៀវច្រើន ទីកន្លែងតូចអាចមានភ្ញៀវតិច។ ដូច្នេះបងប្អូនដោះស្រាយបញ្ហានេះដោយភាពម្ចាស់ការ។ ក្នុងពេលជាមួយគ្នា ក៏ត្រូវពិនិត្យអំពីអ្នកដែលចូលរួមដែលបានទទួលវ៉ាក់សាំង ឬមិនបានទទួលវ៉ាក់សាំង ហើយត្រូវមានម៉ាស មានអាល់កុល រក្សាគម្លាតសុវត្ថិភាពជាការចាំបាច់
។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏នូវតែអំពាវនាវឱ្យរក្សានូវគម្លាត បន្ថែមទៅដោយការទទួលបានវ៉ាក់សាំង បូកបន្ថែមទៅដោយវិធានការសុខាភិបាលដែលត្រូវប្រកាន់យក ដូចជា នៅពេលដែលចូលទៅដល់កន្លែងពិធី ទាំងពិធីតាមប្រពៃណី និងតាមពិធីដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ នៅទីកន្លែងដែលគេហៅថា«ស៊ីការ» ការប្រើអាល់កុលលាងដៃ ការពិនិត្យកំដៅ នៅតែចាំបាច់សម្រាប់ឱ្យបងប្អូនមានសុវត្ថិភាព នៅក្នុងពេលរៀបអាពាហ៍ពិពាហ៍សម្រាប់គូរស្រកថ្មី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!