ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ លើវិស័យសោតទស្សន៍ និងវិស័យទូរគមនាគមន៍

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រឹកថ្ងៃ ព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ច​កិច្ចសហ​ប្រតិបត្តិការដែលមានកន្លងមក ក៏ជាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគតរវាង​ក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅ​លើវិស័យពាក់ព័ន្ធទាក់ទងនឹងផ្នែក​បច្ចេក​ទេស កិច្ចប្រតិបត្តិការក្នុងវិស័យសោតទស្សន៍ ជាមួយនឹងវិស័យទូរគមនាគមន៍។ នេះបើ​តាមការគូសបញ្ជាក់ឱ្យដឹងរបស់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោយ​ពី​ជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្ដីការក្រសួងព័ត៌មាន
។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្តេជ្ញាធ្វើកិច្ចសហការជាមួយគ្នា ដើម្បីបំពេញឱ្យបាន​សម្រេច​រាល់ការងារដែលរាជរដ្ឋាភិបាលបានដាក់ជូន។ ជាមួយគ្នានេះ ក្រសួងទាំងពីរ នឹង​មានការចុះហត្ថលេខាលើសេចក្តីប្រកាសរួម សម្រាប់កិច្ចសហប្រតិបត្តិការ នាពេល បច្ចុប្បន្ន និងបន្តទៅពេលខាងមុខទៀត នៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជា មានដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំង ដែលមានសក្ដានុពលនៅក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេស ក្នុងវិស័យ ឌីជីថល ។ សម្រាប់ការងារ ឌីជីថល នេះ គឺជាកិច្ចការងារដ៏សំខាន់ នឹងត្រូវបានការយកចិត្តទុកដាក់របស់ក្រសួងជំនាញទាំងពីរ គឺក្រសួងព័ត៌មាន និង ក្រសួងប្រៃសណីយ៍ និទូរគមនាគមន៍
។

ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ជា វ៉ាន់ដេត បាន​សម្ដែងនូវការរីករាយ ដែលបានជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រសួងទាំងពីរ ហើយក៏បានធ្វើការចង្អុលបង្ហាញដល់មន្រ្តីជំនាញ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ឱ្យរួមសហប្រតិបត្តិការគ្នា កាន់តែជិតស្និត បន្ថែម​ទៀត លើគ្រប់ផ្នែកទាំងអស់ ពាក់ព័ន្ធការងារបច្ចេកទេស ការងារជំនាញ ពិសេសវិស័យ ផ្សព្វផ្សាយ សោតទស្សន៍ និងទូរគមនាគមន៍ ឱ្យកាន់តែមានភាពរីកចម្រើន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!