ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អភិបាលរាជធានីភ្នំពេញ លើកឡើងថា បើទោះបីទឹកជំនន់សណ្ដស្ទឹងព្រែកត្នោត បានស្រកអស់ក៏ពិតមែន ប៉ុន្តែ អាជ្ញាធរនៅតែតាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបី ទឹកជំនន់ស្ទឹងព្រែកត្នោតបានស្រក ទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪ របស់បងប្អូនប្រជាពលរដ្ឋ នៅតែតាមមើលថែបងប្អូនប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាបងប្អូនប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបយើងអាចលែង ដៃបាន ។ ការលើកឡើងរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញនេះ ក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយ សារជំនន់ទឹកភ្លៀងចំនួន៨៦៩ គ្រួសារ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ
។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គួបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្តាលមកពី ការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្តាខណ្ឌជាយក្រុង ជាពិសេស ខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លួះដោយចៀសមិនរួច។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរ ច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បងប្អូន ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់គងនយ។ នៅថ្ងៃទី២៥ និងទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានបន្ត ហូរជន់លិចភូមិចំនូន ៤ ក្នុងសង្កាត់ទៀន និងភូមិចំនួន ៦ ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ
។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបន្ដថាស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំង ចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទូលសុវត្ថិ ភាព ពោលគឺមិនមានប្រជាពលរដ្ឋណាមួយ រងគ្រោះដល់អាយុជីវិតឡើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាន បង្កើនការយកចិត្តទុកដាក់ ផ្ដល់នូវអំណោយមនុស្សធម៌របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬ ប្រកាន់បក្សពួកឡើយ
។

ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្ដែង ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្តល់អំណោយមនុស្សធម៌មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៦៩ គ្រួសារ ស្ថិតក្នុងភូមិសាក់សំពៅ, ភូមិខិត, ភូមិសំបូរ, ភូមិក្រាំងតាផូ, ភូមិពាម និងភូមិពោធិ៍រលំនៃសង្កាត់សាក់ សំពៅ ខណ្ឌដង្កោ ក្នុងនោះ អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន មី១កេស, ត្រីខ ១ យូរ,ទឹកស៊ីអ៊ីវ ១យូរ និង អង្ករ១បាវ
។

ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយ ត្រូវអនុវត្តន៍ឪនូវរាល់វិធានការទាំងឡាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩
។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរ ច្រោះក្បាល ហុងទឹក ហៀរហូរជន់លិចលំនៅឋាន ចំនួន ១០សង្កាត់ស្មើនឹង៣៥ភូមិ ។ ចំណែកនៅក្នុងសង្កាត់សាក់សំពៅនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៨៦៩ខ្នង ស្មើនឹងប្រជាពលរដ្ឋ ២ ៣២៧ នាក់ បានទទួលរងនូវការលិចលង់ ហើយត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយមកប្រគល់នៅថ្ងៃនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!