ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

លោកស្នងការខេត្តកណ្តាលមិនទំនេរឃើញផ្លូវគគ្រិចពេកដឹកនាំកម្លាំងទ្រុងទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖នាយប់ថ្ងៃ អាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២១
។

អនុវត្តតាមបទបញ្ចាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលន បានដឹកនាំកម្លាំងទ្រង់ទ្រាយធំចុះបាញ់ទឹកលាងសម្អាតផ្លូវក្នុងក្រុងតាខ្មៅខ្លួនឯងទាំងយប់ទាំងអាធ្រាត្រ
។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះក៏មានការចូលរួមយ៉ាងសកម្មពីលោកស្នងការរង លោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកធិការនគរបាល ក្រុងតាខ្មៅ ស្រុកស្អាង កៀនស្វាយ កណ្តាលស្ទឹង និងអង្គស្នួល រួមទាំងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ
។

បើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ឲ្យ អ្នកសារព័ត៌មានយើងដឹងនៅយប់នេះថា ក្នុងប្រតិបត្តិការចុះលាងសម្អាតទ្រង់ទ្រាយធំនេះ កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ដើម្បីបាញ់ទឹកលាងសម្អាតផ្លូវជាតិលេខ២១ ចាប់ពីចំណុចកែងស្តុប A9 ដល់ចំណុច K12-K11, ផ្លូវ១១៥ ចាប់ពីពាក់កណ្តាលស្ពានព្រែកសំរោង ដល់ស្តុប៦០ម៉ែត្រ ព្រំប្រទល់រាជធានីភ្នំពេញជាមួយក្រុងតាខ្មៅ ខេត្តកណ្តាល
។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មហាជនក៏ដូចជាអ្នកសារព័ត៌មាន ហាក់បីដូចជាមិនឃើញវត្តមានលោក នូ សុវណ្ណរា ដែលជាអភិបាលក្រុងតាខ្មៅមកជួយទេ ឬមួយលោកអភិបាលក្រុងរូបនេះ មិនបានដឹង ឬមើលមិនឃើញថាផ្លូវក្នុងដែនអាណាចក្រក្រុងតាខ្មៅរបស់លោកគ្រប់គ្រង កំពុងបង្កការខួចខាតឬមានដីនិងខ្សាច់កំរាស់ជិតមួយតឹកកក់កុញដែលបង្កការហុយសំពោងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឬមួយបង្កហានិភ័យជាយកថាហេតុណាមួយដល់អ្នកធ្វើដំណើរ ឬមួយស្មានេះលោកកំពុងជាប់ដៃប្រជុំក្នុងមុង ទើបមិនឃើញមកជួយបាញ់ទឹកលាងសម្អាតផ្លូវក្នុងទឹកដីដែលខ្លួនគ្រប់គ្រងយ៉ាងដូច្នេះទៅវិញ?៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!