ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អង្គកឋិនទាន​ របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានដង្ហែទៅកាន់វត្តច័ន្ទបុរីវង្ស សង្កាត់សំរោងក្នុងខណ្ឌព្រែកព្នៅក្រុងភ្នំពេញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២១
។

ឯកឧត្ដម ណុប រ័ត្ន​និមល ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហុីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន​ សែន និងលោកជំទាវ ប៉ែន ចន្នី បាននាំអង្គកឋិនទាន​ របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ទៅកាន់វត្តច័ន្ទបុរីវង្ស សង្កាត់សំរោងក្នុងខណ្ឌព្រែកព្នៅក្រុងភ្នំពេញ
។

ក្នុងឱកាសដ៏រីករាយក្នុងវិស័យព្រះពុទ្ធសាសនា​ ឯកឧត្ដម​មានប្រសាសន៍​ថា៖​ សមិទ្ធផលនានា​ សមិទ្ធផលសន្តិភាពដែលមាន​ និងកំពុងទទួលផលនាពេលនេះ​ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា បានមកដោយលំបាក​ ក្រោមការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃ​គោលនយោបាយ ឈ្នះ-ឈ្នះរបស់សម្ដេចតេជោ​ ហ៊ុន​ សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា​ ព្រមទាំងមានការចូលរួមថែរក្សាសន្តិភាពរបស់លោកយាយ​ លោកតា​ អុំ​ ពូ​ មីង​ បង​ប្អូន​ ទាំងអស់​គ្នា​ ទេីបប្រទេសកម្ពុជាយេីង​ មានការអភិវឌ្ឍទៅមុខជានិច្ច។ ក្នុងឪកាលនោះដែល នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានផ្តួចផ្តើមធ្វើអង្គកឋិនទានវេរប្រគេនព្រះសង្ឍវត្តច័ន្ទបុរីវង្ស ដើម្បីបន្តកសាងសមិទ្ធផលនានានៅក្នុងវត្តអារាម
។

ឯកឧត្តម ណុប រ័ត្ននិមល បាននាំមកនូវអំណាយបច្ច័យដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន
÷
អង្គរ៥០០គីឡូ មី២០កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ប៊ីចេង១កេស ទឹកសុទ្ធ២០កេស ត្រីខ១កេស ទឹកក្រូច២០ បច្ច័យចំនួន៤០លានរៀល និងបច្ច័យពុន្ធបរិស័នចំនួន៤៥លានរៀលនិង៥លានរៀលទៀតសម្រាប់ចាប់ចែងព្រះសង្ឃក្រាគ្រោង សរុបបច្ច័យរួមចំនួន៩០លានរៀលនិងប្រាក់ដុល្លា១មុឺនដុល្លាអាមេរិកផង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!