ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦
0

​លោក​វរសេនីយ៍ឯក ព្រំ សំណាង​អធិការ​ស្រុក​កៀនស្វាយដឹកនាំកម្លាំងចុះឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ករណី​លួច​ដែក និង​សារធាតុ​ញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល ៖ នៅ​ថ្ងៃ​ពុធ ១៤​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១
។​

ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ព្រំ សំណាង​អធិការ​ស្រុក​កៀនស្វាយ​និង​ដឹកនាំ​ការបង្ក្រាប​ផ្ទាល់​របស់​លោក​វីរៈ​សេនីយ៍​ទោ វេង កុសល​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នឹង​កងកម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ​ករណី លួច​(​ដែក​)​និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន
។​

ហេតុការនេះកើតនៅថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣ នឹង​៣០​នាទី​។ចំណុចកើតហេតុនៅឃ្លាំង​ចំរាញ់​សំណរ​ស្ថិតក្នុង​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​
។​ជនរងគ្រោះ​មានឈ្មោះ​សេង សម្បត្តិ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគរបាល មាន​ទីលំនៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​
។​

ជនសង្ស័យ​ចំនួន​០១​នាក់
​ឈ្មោះ​សុខ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្រែអំពិល​ឃុំ​ឈើ​ទាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​)​
។​

​វត្ថុតាង​ចាប់​យក​រួមមាន


១.ដែក​កំណាត់​មាន​ទំងន់​សរុប​៥០​គីឡូក្រាម (​ជា​របស់​ជនរងគ្រោះ​)

២.ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់កូរ៉េC100 ពណ៍​ក្រហម ពាក់​ផ្លាកលេខ​ភ​4574​ភព​1
៣.ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​NOKIA អិន​ចុក​ពិល ពណ៍​ផ្ទៃមេឃ​

៤.ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​តូច​នឹង​លុយ​ខ្មែរ​ចំនួន​២.០០០៛​ក្រដាស​១​ពាន់​រៀល​០២​សន្លឹក (​លេខ​២,៣,៤​ជា​របស់​ជនសង្ស័យ​)​
។​

​សភាព​រឿងហេតុ ៖
​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ដូចខាងលើ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់កូរ៉េ C100 ខាងលើ​ទុក​ក្នុងព្រៃ​ស្នាយ ចំងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​៦០​ម៉ែត្រ រួច​ក៏​បាន​ដើរ​ទៅ​ផ្លោះ​របង​លួស​សំណាញ់​ចូលក្នុង​ឃ្លាំង ធ្វើ​សកម្មភាព​លួច​យក​ដែក តែ​ត្រូវ​អ្នក​យាមឃ្លាំង​ដឹង​ទាន់ រាយការណ៍​ជូន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សួរនាំ

ក្រោយ​ពី​សួរនាំ​រួច​នៅ​ចំពោះមុខ សមត្តកិច្ច​ជនសង្ស័យ​បាន​សារភា​ព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចូល​លួច​ដែក​ខាងលើ​ពិតប្រាកដ​មែន ។ ចំណែក​ថ្នាំញៀន​០១​កញ្ចប់​តូច​ខាងលើ​ពិតជា​របស់ខ្លួន ដោយ​មាន​ឈ្មោះ​តាក់​(​មិន​ស្គាល់​ត្រកូល​)​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​បាន​អោយ​មក​ខ្លួន​ទុក​សំរាប់​ប្រើប្រាស់
។​

​ជនសង្ស័យ​បាន​បន្ត​ទៀ​ថា កន្លងមក​នៅ​ថ្ងៃ​ខែ​មិន​ចាំ​ក្នុង​ឆ្នាំ​២០១៩ ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ដែក​នៅក្នុង​ឃុំ​ឈើទាល​ចំនួន​០២​ដង​រួចមកហើយ​។​ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ហ្នឹង​វត្ថុតាង​បាន​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!