ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន ចាត់តំណាង នាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ដល់​លោក ស៊ូ​ សាវ៉ាង​ (ហៅតា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់​ ដែលកំពុងជួបការលំបាក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២១
។

កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ដល់​លោក ស៊ូ​ សាវ៉ាង​ (ហៅតា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់​ ដែលកំពុងជួបការលំបាក​ និងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់
។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាពរបស់លោក​ ស៊ូ​ សាវ៉ាង និងលើកទឹកចិត្ត​ឱ្យមានស្មារតីរឹងប៉ឹង​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ។ លោកស្រី​ ប៉េង​ ផាន​ ​ភរិយាលោកតា​ ស៊ូ​ សាវ៉ាង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់​នាពេលកន្លងមក
។

សូមបញ្ជាក់ថា​ លោកតា​ ហ្វុយ​ ហ្សូ​ ធ្លាប់បានបណ្តុះបណ្តាល​កុមារកំព្រា​ កុមារអនាថាឥតទីពឹង​ ជាច្រើននាក់​ ឱ្យមានចំណេះដឹង​ និងមានជំនាញផ្នែកសិល្បៈ​ អាចសម្តែង​រកប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិតបាន​ តាមរយៈ​ សមាគម​ ចលនាវប្បធម៌ជាតិ​ ដើម្បីកុមារកំព្រា​ កុមារក្រីក្រ​ (ស.ច.វ.ជ.ក.ក)
។

ទន្ទឹមនឹងនេះ​ មានកុមារជាច្រើ​ននាក់​ បានធ្វើសមាហរណកម្ម​ និងបានអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព​ អាចបម្រើការងារនានាក្នុងសង្គមបាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!