ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ចាប់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន 5 នាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល ៖ កាល​ពីថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២១
។

 

វេលា​ម៉ោង ១៦.៤០​នាទី នៅ​ចំណុច ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៥ នាក់ ក្នុងនោះ ស្រី​ចំនួន ០២ នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈពេល​ប្រើប្រាស់​គ្រឿងញៀន ។​

​ជនសង្ស័យ​ទាំង ០៥ មាន
៖

១.ឈ្មោះ ស៊ិន តុង​អេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ។ (​មាន​សារធាតុ​ញៀន​)(​អវិជ្ជ​មានកូវីត​)
។
២.ឈ្មោះ រុំ ស្រី​រ៉ាត់ ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​មាន​សារធាតុ​ញៀន​)(​អវិជ្ជ​មានកូវីត​)
។
៣.ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី អាយុ ១៩​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​មាន​សារធាតុ​ញៀន​) (​អវិជ្ជ​មានកូវីត​)
។
៤.ឈ្មោះ គិន រតនា​(​ជោគជ័យ​)​ភេទ ប្រុស អាយុ​១៧ ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ស្តៅកន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​(​មាន​សារធាតុ​ញៀន​)(​អវិជ្ជ​មានកូវីត​)
។
៥.ឈ្មោះ ស សីហា​(​ហៅខ្មោច​ឆៅ​)​ភេទ ប្រុស អាយុ ១៨​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​(​មាន​សារធាតុ​ញៀន​) (​អវិជ្ជ​មានកូវីត​)
។
​

កំលាំង​ផ្នែក​នគរបាល​យុត្តិធម៍ សហការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បន្ទាយដែក បាន​ចុះ​បង្ក្រាប​បទ​ល្មើ​លួច​(​ឆក់​) នៅផ្ទះ របស់​ឈ្មោះ ស៊ិន តុង​អេង ភេទ ប្រុស ពេល​ចុះ​បង្ក្រាប​នោះ ជនសង្ស័យ​កំពុង​ប្រើប្រាស់​ថ្នាំញៀន រួច​សមត្ថកិច្ច​ក៍​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​អស់​មក​ផ្នែក​ជំនាញ​ដើម្បី​ធ្វើ​ការសាកសួរ​
។​
​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ
១.ឈ្មោះ ស៊ុន តុង​អេង ភេទ​ប្រុស
២.ឈ្មោះ រុំ ស្រី​រ៉ាត់ ភេទ ស្រី
៣.ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី
៤.ឈ្មោះ គិន រតនា ភេទ​ប្រុស
៥.ឈ្មោះ ស សីហា ភេទ ប្រុស បាន​សារភាព​ថា ពួក​ខ្លួន​មិន បាន​ប្រព្រឹត្ត​បទល្មើស​លួច​(​ឆក់​) ទេ
។

ហើយ​ឈ្មោះ ស៊ុន តុង​អេង ភេទ​ប្រុស បាន​សារភាព​បន្តទៀតថា ខ្លួន​ធ្លាប់​កាន់​ថ្នាំញៀន​លក់​អោយឈ្មោះ ញាន សុដាវី​ត (​ហៅម៉ាប់​) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ចំនួន​០២​ដង រួចមកហើយ ក្នុង​០១​ដង​ចំនួន​០១​កញ្ចប់​ធំ​តំលៃ​២០០០០០​រៀល (​ម្ភៃ​មុឺន​រៀល​) នឹង​ឈ្មោះ ប៊ុន ណា​មុន្នី​(​ហៅសាក់ ) ភេទ​ប្រុស អាយុ ប្រហែល ៣៥​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ចំនួន​០១​ដង ០១​កញ្ចប់​ធំ តំលៃ​២០០០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ចំណែក​ឈ្មោះ គិន រតនា (​ហៅជោគជ័យ​) ភេទ​ប្រុស បាន​សារភាព​បន្តទៀតថា ខ្លួន​ធ្លាប់ មក​ទិញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ពី​ឈ្មោះ ស៊ិន តុង​អេង ភេទ​ប្រុស បាន​ចំនួន​០៤​ដង (​ទិញ​០១​ដង​តំលៃ​២០០០០​រៀល (​ពីរ​មុឺន​រៀល​) ដើម្បី​យក​ទៅ​ប្រើប្រាស់ ចំណែក​
០៣​នាក់​ទៀត បាន​សារភាព​បន្តទៀតថា ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន (​ម៉ា​ទឹកកក​) នៅផ្ទះ​របស់​ឈ្មោះ ស៊ិន តុង​អេង ភេទ​ប្រុស បាន​ចំនួន​កន្លះ​ខែ​ហើយ នឹង​ចេះ​ប្រើប្រាស់​ថ្នាំញៀន ០៦ ខែ​មក​ហើយ

។​

​បន្ទាប់ពីរ​សួរនាំ​រួច កម្លាំង​សមត្តកិច្ច ក៍​បាន​បញ្ជួន​ជនសង្ស័យ​ទាំង​០៥​នាក់ ស្រី​០២ នាក់ រួម​ទាំង​វត្ថុតាង មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!