ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយដឹកនាំកងកម្លាំងជំនាញសហការជាមួយនឹងលោកមេប៉ុស្តិ៍កំពង់ស្វាយនឹងកំម្លាំងប៉ុស្ត៍បង្ក្រាបបានយុវជនពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល ៖ ថ្ងៃអាទិត្យ ១១កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១
។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដឹកនាំកងកម្លាំងជំនាញសហការជាមួយនឹងលោកមេប៉ុស្តិ៍កំពង់ស្វាយនឹងកម្លាំងប៉ុស្តិ៍បង្ក្រាបបានយុវជនពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន ។

យុវជនទាំងពីរពាក់ព័ន្ធករណី ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ករណីនេះកើតឡើងនៅថ្ងៃទី ១៧ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១២.៤០នាទី នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល
។

ជនសង្ស័យ មាន៖
១.ឈ្មោះ ស៊ឺ ធី(ហៅថា)ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដូង ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល .(មានសារធាតុញៀន)(អវិជ្ជមានកូវីត)
។
២.ឈ្មោះ យ៉ន ធឿន (ហៅម៉ោង)ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀន)(អវិជ្ជមានកូវីត)
។

វត្តុតាងចាប់យករួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១កញ្ចប់តូច ទំងន់៣,០៩ក្រាម
។
២.ទូរស័ព្ទ០១គ្រឿងម៉ាក Nokia

សភាពនៃរឿងហេតុ ៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រី សក័ ពុទ្ធសករាជ២៥៦៥ ត្រូវថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១វេលាម៉ោង១១:30នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំដោយលោកអធិការនគរបាលស្រុកកៀនស្វាយ សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ លុះដល់ម៉ោង១២:៤០នាទី ក៍ល្បាតមកដល់ចំណុចកើតហេតុ បានឃើញមុខសញ្ញាសង្សយ័០២នាក់ប្រុស
១. ឈ្មោះ ស៊ឺ ធី(ថា) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត
២.ឈ្មោះយ៉ន ធឿន (ម៉ោង) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពង់ឈរនៅលើផ្លូវលំ ចូលដីតាបារាំង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំនិងធ្វើការឆែកឆេរទៅលើខ្លួនជនសង្ស័យទាំង០២នាក់ រកឃើញ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ១០កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ ស៊ឺ ធី (ថា) ភេទ ប្រុស នឹងរកឃើញ០១កញ្ចប់តូច ទៀតនៅឈ្មោះ យ៉ន ធឿន(ម៉ោង) ភេទប្រុស កាន់ជាប់ដៃ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការការសាកសួរ
។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ស៊ឺ ធី (ថា) ភេទប្រុស បានសារភាពថា ថ្នាំញៀនចំនួន១០កញ្ចប់តូចខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញ ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ តំលៃ ១០០០០០រៀល (ដប់ម៉ឺនរៀល)យកមករំលែក ជាកញ្ចប់តូចៗ ទុកលក់បន្ត ។ ចំណែក ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស បានសារភាពថា ថ្នាំញៀន០១កញ្ចប់តូច ដែលខ្លួនកាន់នៅនឹងដៃជារបស់ខ្លួន ដែរទើបទិញពីឈ្មោះ ស៊ឺ ធី(ថា) ភេទប្រុស តំលៃ៣០០០០រៀល (បីម៉ឺនរៀល) ដើម្បីមកប្រើប្រាស់ បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ច ក៍បានបញ្ជួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!