ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

លោកស្នងការនគរបាលខេត្ត​កណ្តាលអមដំណើរអភិបាលខេត្តចុះត្រួតពិនិត្យ​ស្ថានភាព​ទឹក និងការលើកទំនប់ទប់ស្កាត់ទឹកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖នៅរសៀល​ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល  បានអញ្ជើញអមដំណើរ​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត​កណ្ដាល ចុះត្រួតពិនិត្យ​ស្ថានភាព​ទឹក និងការលើកទំនប់ទប់ស្កាត់ទឹកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​
។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងឲ្យដឹងថា ឯកឧត្ដមបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់៥៤ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល

។

បើផ្អែកតាមរបាយការណ៍របស់មន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត និងការចុះពិនិត្យនីវ៉ូទឹកជាក់ស្តែងដោយផ្ទាល់គិតត្រឹមរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ គឺសង្កេតឃើញថាស្ថានភាពទឹកមានការស្រកចុះបានចំនួន០,២ម៉ែត្រ (២តឹក) បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធបានជីក កាយប្រឡាយចំនួន ០៤ទីតាំង ក្នុងនោះនៅប្រឡាយមេ៩៦ ទំហំ៣៥ម៉ែត្រ ចំនួន១ទីតាំង និងនៅចំនុចទំនប់៥៤ ចំនួន៣ទីតាំង ទំហំ៤០ម៉ែត្រ ដើម្បីជួយសម្រួលចរន្តទឹកហូររំដោះទឹកចេញពីភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្ហូរទៅបឹង៥០០ (នឹងជើងលោង) ដើម្បីបញ្ជៀសការជន់លិច លំនៅដ្ឋាន និងផលដំណាំប្រជាពលរដ្ឋ នៅតំបន់មួយចំនួន នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!