ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ចែកជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅស្រុកកំពង់លែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១
។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង លោកមេបញ្ជាការរងកងរាជអាវុធហត្ថ អធិការ អធិការរងស្រុក រួមនិងលោកក្រុមការងារជានាយទាហាន នាយទាហានរងក្នុងកងកម្លាំងមួយចំនួនទៀត ចែកជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
។

អំណោយដែលត្រូវផ្តល់ជូននាពេលនេះមានចំនួនៈ ៤ គ្រួសារ
១.ឈ្មោះ ឌុច យ៉េន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង

២.ឈ្មោះ ម៉ាត់ ជីម ភេទប្រុស អាយុ២៥ ឆ្នាំ ៣.ឈ្មោះយ៉ន់ យ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ៤.ឈ្មោះ មឿន មុឺន អាយុ ៤៥ឆ្នាំរស់នៅភូមិឃុំខាងលើជាមួយគ្នា។ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួនៈ ១២០ គីឡូក្រាម , មី ២កេស , ទឹកត្រី ១យួរ , ទឹកសុីអុីវ ១យួរ , ត្រីខកំប៉ុង ១យួរ,ម៉ាស់ ១ប្រអប់ , សុីម៉ង់ត៍ ៥មេ, សង្ហសី ៥សន្លឹក, និងថវិកា ១០០.០០០រៀល
។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ អ៊ុ សុភា បានមានប្រសាសន៍ថា៖ ដោយសារមានជម្ងឺសាកលកូវីដ-19ផង និងបំម្លែងថ្មី (ដែលតា) ផងបានឆ្លងរីករាលដាលជាសកលបណ្តាលឲ្យ មានអ្នកឈឺ និង ស្លាប់ជាច្រើននាក់។ ហើយនៅកម្ពុជាក៏មានការឆ្លងនាំចូលពីក្រៅប្រទេសផងដែរ ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្ទើរគ្រប់ទីកន្លែងផងដែរ។ ដោយសារទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅនេះហើយទើបថ្នាក់ដឹកនាំគិតគូបានផ្តល់អំណោយជាស្បៀងគ្រឿងឧបភោគបរិភោគ និងគ្រឿងសំណង់មួយចំនួនដើម្បីរៀបចំចែកជូនដល់គ្រួសារយើងដែលជួបការលំបាកក្រីក្រចំនួន៤គ្រួសារថ្ងៃនេះ សម្រាប់ជួយសម្រួលនិងដោះស្រាយជីវភាពប្រចាំថ្ងៃដែលមានការខ្វះខាតខ្លាំងបំផុត
។

លោកឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍បន្តថាៈ នេះជាការនឹករលឹក និងគិតគូរខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំគ្រប់លំដាប់ពីជីវភាពប្រចាំថ្ងៃ។ លោកបានផ្តាំផ្ញើដល់គ្រួសារទាំងនោះត្រូវយកចិត្តិទុកដាក់ថែទាំសុខភាពរស់នៅដោយមានអនាម័យជាប្រចាំពិសេស ត្រូវអនុវត្តឱ្យបាននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង ៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!