ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

អភិបាលខេត្តកណ្តាលចុះជួបនិងឧបត្ថម្ភដល់កុមារកំព្រាចំនួន៥០នាក់ កំពុងស្នាក់នៅ និងរៀនសូត្រ ក្នុងសមាគមស្នាមញញ្ញឹម នៃក្តីសង្ឃឹម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្ដាល៖នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១
។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដឹកនាំសហការី ចុះជួបសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគល់ជូនដល់គណៈគ្រប់គ្រប់ និងក្មួយៗ កុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញ្ញឹម នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានពានាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិត ស្រលាញ់ និងបារម្មណ៍ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ
។

ជាមួយគ្នានោះដែរឯកឧត្តម គង់ សោភ័ណ្ឌ សូមថ្លែងអំណរដ៏ជ្រាលជ្រៅ ដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំ មើលថែក្មួយៗ តូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ចំណេះធ្វើ ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគ និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត ហើយត្រូវអនុវត្តឲ្យបាន នូវការការពារសុខភាព ពីជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្ត ដ៏ស័ក្តិសិទ្ធិ របស់ សម្តេចតេជោ ក្នុងការរួចផុតពីការវាយប្រវា ពីមេរោគកូវីដ-១៩ ដ៏សាហាវនេះ ជាពិសេសជាងនេះទៀតនោះ សូម លោកគ្រូ អ្នកគ្រូ នាំក្មួយៗ ទាំងនេះ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ ១២ឆ្នាំ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាកុំបីខាន
។

គួរជម្រាបថា អំណោយដែលបាននាំយកមកប្រគល់ជូនសមាគម មាន អង្ករចំនួន ២តោន មី២០កេស ត្រីខកំប៉ុង៥កេស ប្រេងឆា ៤កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកសុទ្ធចំណិះ២០លីត្រ ២០ដបធំ ទឹកក្រូច ៥កេស អាល់កុល ១កាន ម៉ាស់ ១កេស និងថវិកាចំនួន ៤លានរៀល ជាមួយគ្នានេះដែរ ខ្ញុំបាទបាន ឧបត្ថម្ភ ដល់ លោកគ្រូ អ្នកគ្រូ ចំនួន៦ នាក់ ក្នុង១នាក់ ១០ម៉ឺនរៀល និងក្មួយៗ សិស្សានុសិស្ស ចំនួន ៥០នាក់ ក្នុង១នាក់ ថវិកា ២ម៉ឺនរៀលផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!