ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត សម្រាប់រយៈពេល៩ខែ នៃឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត សម្រាប់រយៈពេល៩ខែ នៃឆ្នាំ២០២១
ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះត្រូវគិតគូរអំពីចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាលវត្តអារាមនានាក្នុងមូលដ្ឋានខ្លួន ពីព្រោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋ ដែលត្រូវទៅវត្តអារាមតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដើម្បីការពារកាឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍
។
ជាពិសេសកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
។
ជាងនេះទៀតឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល សម្រាប់៩ខែ នៃឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង ១១ កងកម្លាំងទាំងបី មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត
។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអជ្ញាធរ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់
ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ កងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ និងត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្ត តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍
។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដមបានពិនិត្យពិភាក្សា អំពីផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២១ និងបានផ្សព្វផ្សាយអំពី សេចក្តីណែនាំរួមលេខ ០២៦ គ.ជ.ប សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការ អនុវត្តផែនការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នាពេលខាងមុខនេះផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!