ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា
0

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមទទួល បេសកកម្មថ្មី នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាល្ងាចថ្ងៃ អង្គារ ៧រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
។

អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានទទួលបេសកកម្មថ្មីបន្ថែមមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក និងចាប់ផ្តើមអនុវត្តពេញលេញ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ
។

ក្នុងរយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ តែងតែចូលរួមអនុវត្តគ្រប់វិធានការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាអាថ៌រួមមាន ការប្រតិបត្តិរបៀបរបបរស់នៅនិងធ្វើការ ក្នុងរបត់ថ្មីជាមួយកូវីដ-១៩ តាមវិធានការ ៣ការពារ ៣កុំ, ធ្វើការពិនិត្យសំណាក (Rapid Test) ដល់កងកម្លាំងជាប់ជាប្រចាំ, ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលនិងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ព្រមទាំងចែកម៉ាសជូនដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌ ទាំង១៤ ទូទាំងរាជធានីភ្នំពេញ, ចូលរួមអនុវត្តវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញ គ្រប់កាលៈទេសៈ, ចូលរួមការពារមណ្ឌលនិងទីតាំងធ្វើចត្តាឡីស័កជាច្រើនរយកន្លែង ជាពិសេសបានទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ សំខាន់ៗមួយចំនួន ដូចជា សណ្ឋាគារ Great Duke, វិទ្យាល័យជាស៊ីមសាមគ្គី, ដឹព្រីមៀរសែនសុខ និង មន្ទីរពេទ្យហ្លួងម៉ែ ជាដើម
។

ដោយឡែក ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបេសកកម្មថ្មីមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក
។

ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន អាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ជាពិសេសតែងតែចងចាំនិងអនុវត្តខ្ជាប់ខ្ជួន នូវទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសគឺ
៖
– ចំពោះប្រទេសជាតិ ត្រូវតែការពារ
– ចំពោះរាស្ត្រប្រជា ត្រូវតែបម្រើ
– ច្បាប់ ត្រូវតែគោរព
– បទល្មើស ត្រូវតែបង្ក្រាប។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!