ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប
0

សម្តេចក្រឡាហោមណែនាំឱ្យអភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហាគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃអង្គារ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំឱ្យអភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហាគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ស្របពេលដែលសម្តេចឃើញពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ន
។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចបានញ្ជើញដឹក នាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា សូមកុំឱ្យមើលស្រាលបញ្ហានេះនិងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋផងដែរ
។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍វិញ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ គឺជាមោទកភាពមួយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី។ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីការងារពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនោះឆ្លើយតបនឹងការស្នើសុំធ្វើច្បាប់ ស្ដីពីចរាចរ ណ៍ផ្លូវគោកថ្មី ។ សម្ដេចបានផ្ដល់ការណែនាំឱ្យសិក្សារៀបចំ ត្រឹមតែវិសោធនកម្មបានហើយ ដោយមិនចាំបាច់ធ្វើច្បាប់ថ្មីនោះទេ ចៀសវាងបង្កើតច្បាប់ និងវិសោធនកម្មច្បាប់ញឹកញាប់ពេក
។

សម្ដេចក្រឡាហោមបានសម្ដែងការកោតសរសើរមន្រ្តី និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាជំរុញការអនុវត្តច្បាប់ស្ដីពីចារណ៍ផ្លូវគោក ឱ្យទទួលបានលទ្ធផលល្អប្រសើរជាង៦ខែឆ្នាំ២០២០ ហើយឆ្លើយបប្រកបដោយភាពវិជ្ជមានទៅនឹងគោលបំណង និងសំណូមពរនៃយុទ្ធនាការពង្រឹងការអនុវត្តច្បាប់
។

ទន្ទឹមគ្នានេះ សម្ដេចក៏បានណែនាំឱ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងការបែងចែកប្រាក់ផាកពិន័យឱ្យមានតម្លាភាព ដើម្បីលើកទឹកចិត្តកងកម្លាំង ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!