ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប
0

សម្ដេចតេជោនឹងសិក្សាត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៤ អាស្រ័យទៅលើស្ថាន ភាពវិវត្តន៍របស់កូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានប្រកាសដោយបន្តការសិក្សាត្រៀម ចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៤ជូនប្រជាពលរដ្ឋបន្តទៀត ប៉ុន្តែអាស្រ័យទៅលើស្ថាន ភាពវិវត្តន៍របស់កូវីដ-១៩ នេះតទៅទៀត ដើម្បីធានាសុខ ភាពជូនប្រជាពលរដ្ឋកម្ពុជា។

ថ្លែងក្នុងឱកាសបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្តេច តេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ត្រូវបន្ដចាក់វ៉ាក់សាំងដូសទី៣នៅខែ តុលា ចំណែកការចាក់វ៉ាក់ សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ គឺអាស្រ័យទៅ លើស្ថានភាពវិវត្តន៍កូវីដ-១៩ បន្ទាប់ពីការសិក្សា ការផលិតវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់ សាំងនេះ
។

សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវ ជូនប្រជា ពលរដ្ឋ ដោយឡែកវិស័យឯកជន ក៏អាចចូលរួមចំណែកជួយចាក់ជូនដល់បុគ្គលិកខ្លួនផងដែរ
។

«គោលការណ៍របស់យើងកាលណាចាក់ដូសទី២ រួចហើយត្រូវតែមានដូសទី៣វាជាក្របខ័ណ្ឌទូទៅរួចហើយមិនមានការបែងចែកនោះទេ វ៉ាក់សាំងកាលណាទទួលបាន២ដូសហើយត្រូវតែមានដូសទី៣ហើយ
។

ការចាក់ដូស ទី៤ វាអាស្រ័យទៅលើស្ថាន ភាពវិវត្តន៍ របស់កូវីដ១៩ និងការផលិតវ៉ាក់សាំងនិងប្រសិទ្ធ ភាពវ៉ាក់សាំង យើងត្រូវតាម ដានលើបញ្ហានេះ ក្នុងការ អនុវត្តន៍ជាក់ស្តែង របស់ពិភពលោកជាមួយវ៉ាក់សាំងដែលត្រូវបន្តគួបផ្សំជាមួយនឹងការណែនាំពីអង្គការសុខភាពពិភពលោកផងដែរ។ រឿងនេះបើសិនចេញដូសទី៤មែន តម្រូវឱ្យយើងចាយលុយទៀត ហើយ ដែលយើងត្រូវជៀសមិនបានទេ ប៉ុន្តែបញ្ហានេះវាទាក់ទងទៅលើការសិក្សានាពេលខាងមុខ និងការវិវត្តន៍ពេលទៅមុខទៀត»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!