ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តី​ពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្ដាល​៖ រសៀល​ថ្ងៃ ចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១
។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តី​ពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដែល​មាន​ហានិភ័យ​ទាប តាម​ប្រព័ន្ធ​Zoom ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង​-​ស្រុក​ទាំងអស់ នៃ​ខេត្ត​កណ្ដាល​
។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ដើម្បី​ត្រៀម​បើក​សាលា​ឡើងវិញ រដ្ឋបាលខេត្ត នឹង​ជ្រើសរើស​យក​សាលា ដែល​មាន​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​បាន​ល្អ បើក​ដំណើរការ​សាកល្បង​មុនគេ និង​ឈាន​ទៅ​បើក​សាលា​បន្តបន្ទាប់​យោង​តាម​ស្ថានភាព​សមស្រប​
។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាល​បាល​ខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ក៏ដូចជា​អាជ្ញាធរ មុន​នឹង​បើក​សាលា​សាកល្បង​ឡើងវិញ យើង​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​(SOP) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដូចខាងក្រោម​
៖

ធ្វើ​សំណាក​តេស្ត​វិភាគ​រក​ជំងឺ​កូវី​ដ​-១៩ យ៉ាង​ទៀងទាត់​ចំពោះ​សិស្ស និង​គ្រូ ដើម្បី​ធានា​ថា ការបើក​សាលា​សាកល្បង​ឡើង​វិញ​របស់​យើង មិន​មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​។​

ចំពោះ​លោកគ្រូ អ្នកគ្រូ និង​សិស្ស ត្រូវបាន​ទទួល​ការចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស រួចរាល់​ទើប​អនុញ្ញាត​ឱ្យ​ចូលរៀន និង​ចូល​បង្រៀន​
។

ចំពោះ​សិស្ស និង​គ្រូ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មិន​អនុញ្ញាត​ឱ្យ​ចូលរៀន និង​បង្រៀន​នោះទេ ប្រសិនបើ​មិន​មាន​ការបញ្ជាក់​ហេតុផល​ច្បាស់លាស់
។

ត្រូវ​មាន​ម៉ាស៊ីន​វាស់​កម្តៅ អាល់​កុល ឬ​ជែល កន្លែង​លាង​សម្អាត​ដៃ​ដាក់​នៅ​តាម​មុខ​ថ្នាក់រៀន ដើម្បី​ឱ្យ​សិស្ស និង​គ្រូ​លាង​សម្អាត​ដៃ​មុនពេល​ចូល​សាលា និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សង្គម​ជា​ចំបង ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍ ៣. ការពារ និង​៣.​កុំ របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា ។​ល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!