ទាន់ហេតុការណ៍
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)
0

អាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន ផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាល្ងាច ថ្ងៃ អងារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
។

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងារ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងមមាញឹករួមចំណែកក្នុងយុទ្ធនាការ បង្កា និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស បំពេញបេសកកម្មការពារតាមគោលដៅមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩
។

ក្នុងនាមមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យកម្លាំង កងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរស របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ និងគ្រប់កាលៈទេសៈ
។

ជាក់ស្តែងការឧបត្ថម្ភផ្លែមៀនតាង៉ែន ចំនួន ៣តោន ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងកម្លាំងក្នុងការបន្តបេសកកម្ម ជួយដល់ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយស្ម័គ្រស្មោះ ក្នុងស្មារតីលះបង់ខ្ពស់ ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!