ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល បញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ ដើម្បីថែរក្សា និងការពារជីវចម្រុះ។=>ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម ខេត្តកណ្តាល=>មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦=>ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា
0

រដ្ឋមន្រ្ដីក្រសួងព័ត៌មានក្រើនរម្លឹកដល់អាជ្ញាធរដែនដី ត្រូវបង្កើនវិធានការការពារ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានឱ្យបានខ្លាំងក្លាបន្ថែមទៀត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖ ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១
។

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ក្រើនរម្លឹក​ដល់​អាជ្ញាធរ ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន​កិច្ចការងារ និង​វិធាន​ការការពារ បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជឺ​ងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ភូមិ ឃុំ នៃ​ស្រុក​កោះសូទិន ខេត្ដ​កំពង់ចាម ឱ្យបាន​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ ការ​ក្រើនរម្លឹក​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​នេះ ក្នុងឱកាស​ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ ក្នុងភូមិ ឃុំ នានា នៃ​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១​
។​

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់​ទាំងអស់ ត្រូវ​ថែរក្សា និង​ការពារ​ខ្លួនឯង​ជា​ចាំបាច់​ផងដែរ តាមរយៈ ៣ កុំ ៣ ការពារ ដែលជា​វិធាន ការល្អ​បំផុត​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​
។​

​បើតាម​ការបញ្ជា​ក់រប​ស់ លោក យី វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល ស្រុក​កោះសូទិន ខេត្តកំពង់ចាម បានឱ្យដឹងថា ចាប់តាំងពី​មានការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​មក សម្រាប់​ស្រុក​កោះសូទិន មាន​អ្នក​ឆ្លង​ចំនួន ២៨ នាក់ ក្នុងនោះ​ជាសះស្បើយ​បាន​ចំនួន ០៥ នាក់ ហើយ​អ្នក​ឈឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្តកំពង់ចាម​។ លោក​បាន​បន្ដថា សម្រាប់​អ្នក​ដែល​ធ្វើ ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ តាំង​ពីមុន មកដល់ពេលនេះ មាន​ចំនួន ១៦៥ នាក់ ហើយ​ត្រូវបាន​អាជ្ញាធរ ធ្វើការ​ណែនាំ​មិនឱ្យ​ចេញពីផ្ទះ​នោះទេ​
។

​លោក​អភិបាលស្រុក​បាន​បន្ថែម​ថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការជាប់ ពាក់ព័ន្ធ​នឹង​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​បានទទួល​អំណោយ​ជា​ស្បៀង អាហារ ពី​ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ ជា​បន្តបន្ទាប់ រួចមកហើយ និង​បន្ត​ផ្តល់ជូន​បន្ថែមទៀត​
។​

​សូមបញ្ជាក់ថា ការនាំយក​ស្បៀងអាហារ​នេះ រួមមាន អង្ករ ៦០០ គីឡូក្រាម មី ២៤ កេស ត្រី ខ ២៤ យួរ ទឹកស៊ីអ៊ីវ ២៤ យួរ និង​ទឹកត្រី ២៤ យួរ មក​ប្រគល់ជូន​ដល់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដើម្បី​ទុក​សម្រាប់​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ ក្នុងភូមិ ឃុំ នានា នៃ​ស្រុក​កោះសូទិន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!