ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល បញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ ដើម្បីថែរក្សា និងការពារជីវចម្រុះ។=>ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម ខេត្តកណ្តាល=>មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦=>ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា
0

សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យតំណាង នាំយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃ គង់នៅវត្តចំនួន៩ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​
។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា បាន​ចាត់​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​កាកបាទក្រហមកម្ពុជា ជា​តំណាង​អញ្ជើញ បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះពុទ្ធ​ប្បដិមា និង​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ទៅ​ថ្វាយ​ប្រគេន និង​ប្រគេន​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងពីរ​គណៈ សម្តេច​ព្រះសង្ឃ និង​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​
។​

​ពិធី​នេះ ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៨៥ យាង​ចូល ៨៦​ព្រះវស្សា របស់ សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក បាទ​ក្រហម​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខនេះ​
។​

​ប្រភពពី​កាកបាទក្រហមកម្ពុជា​បានឱ្យដឹងថា ថ្នាក់ដឹកនាំ និង​មន្ត្រី​កាកបាទក្រហម កម្ពុជា​រួមមាន​៖
១.​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​កាកបាទ ក្រហម​កម្ពុជា អញ្ជើញ​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ថ្វាយ​ប្រគេន និង​ប្រគេន សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងពីរ​គណៈ និង​ព្រះសង្ឃ គង់នៅ​វត្ត​ឧណ្ណាលោម និង​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម (​ធម្មយុត្តិកនិកាយ​) ស្ថិតនៅ​រាជធានី ភ្នំពេញ​
។

២. លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញ​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ថ្វាយ​ប្រគេន និង​ប្រគេន សម្តេច​ព្រះសង្ឃ និង​ព្រះសង្ឃ គង់នៅ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម (​មហានិកាយ​) និង​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ស្ថិតនៅ​រាជធានី​ភ្នំពេញ​
។

៣. លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា អញ្ជើញ​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន សម្តេច​ព្រះសង្ឃ និង​ព្រះសង្ឃ គង់នៅ​វត្ត​មុនី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ស្ថិតនៅ​រាជធានី​ភ្នំពេញ​
។

៤. ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ កាកបាទក្រហមកម្ពុជា អញ្ជើញ​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​ប្រជុំ​នទី (​ហៅ​វត្ត​ក្រពើ​ហា​) ស្ថិតនៅ​ខេត្តកណ្តាល​
។

៥. លោកជំទាវ ហួន ច័ន្ទ​បូរ៉ា នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង កាកបាទក្រហមកម្ពុជា អញ្ជើញ​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន សម្តេច​ព្រះសង្ឃ និង​ព្រះសង្ឃ គង់នៅ​វត្ត​សុវណ្ណ​មុនី​សាគរ (​ហៅ​វត្ត​សំរោង​អណ្តែត​) ស្ថិតនៅ​រាជធានី​ភ្នំពេញ
។

៦. ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញ​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​សុគន្ធ​មានបុណ្យ និង​វត្ត​អរិយក​ស្សប ស្ថិតនៅ​ខេត្តកណ្តាល​
។​

​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា ទាំងអស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ​ព្រះ​រាជអំណរ សាទរ​ដោយ​ក្តី​សោមនស្ស​រីករាយ និង​សូម​លំឱនកាយ​បួងសួង​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ បវរ​សួស្តី សិរី​វឌ្ឍន​មង្គល គ្រប់ប្រការ សូម សម្តេចព្រះ​មហាក្សត្រី ជា​អម្ចាស់​ជីវិត ទ្រង់​ស្តេច​ព្រះ​ប្រកបដោយ ព្រះរាជសុខភាព និង​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់​វាងវៃ ព្រះ​ជន្មា​ទីឃាយុ​យឺនយូរ​ដល់​រយ​ព្រះវស្សា ដើម្បី​ស្តេច​គង់ប្រថាប់​ជា​ម្លប់​ត្រជាក់ត្រជំ ប្រទាន​ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ ចៅទួត ចៅលួត​របស់​ព្រះអង្គ ជ្រកកោន ដោយ​ក្តី​សុខដុមរមនា​អស់កាល​ដ៏​យូរអង្វែង​តរៀង​ទៅ​
។​

​ ​សូមបញ្ជាក់ថា ទេយ្យវត្ថុ​ដែល​ប្រគេន​វត្តនី​មួយៗ​មានដូចជា​៖ អង្ករ ១​តោន​, មី ១០​កេស​, ត្រីខ ២​កេស​, ស្ករស ២៥​គីឡូក្រាម​, តែ ៥​គីឡូក្រាម​, ទឹកដោះគោ​ខាប់ ២​កេស​, កាហ្វេ​កញ្ចប់ ២​កេស​, អូរ​វ៉ាន់​ទីន ២​កេស​, ទឹកក្រូច ១០​កេស​, ទឹកបរិសុទ្ធ ១០​កេស​, មៀន​កំប៉ុង ២​កេស​, ផ្លែឈើ​ស្រស់ ២​កន្ត្រក​, ផ្កា​ស្រស់ ២​កន្ត្រក និង​បច្ច័យ​ចំនួន ១០​លាន​រៀល​។ ថ្វាយ​ប្រគេន និង​ប្រគេន សម្តេចព្រះ​មហាសង្ឃរាជ សម្តេច​សង្ឃ និង​ព្រះចៅអធិការ​វត្ត ក្នុង​វត្ត​នីមួយៗ​នូវ សាដក ១, ចង្ហាន់ ១​ស្រាក់​, បង្អែម ១​ស្រាក់​តូច និង​បច្ច័យ ១​លាន​រៀល​។ ប្រគេន​ព្រះសង្ឃ ៤​អង្គ ក្នុង​មួយ​វត្ត ដោយ​ក្នុង​១​អង្គៗ​នូវ សាដក ១, ចង្ហាន់ ១​ស្រាក់​, បង្អែម ១​ស្រាក់​តូច និង​បច្ច័យ ២០​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!