ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

កាសុីណូ ស្លាកយីហោ៣៣ ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ អាជ្ញាធរមូលដ្ឋាន មិនមានវិធានការទប់ស្កាត់..?

កាសុីណូ ស្លាកយីហោ៣៣ ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ អាជ្ញាធរមូលដ្ឋាន មិនមានវិធានការទប់ស្កាត់..?

ព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា ល្បែងសុីសងគ្រប់ប្រភេទបើកក្នុងកាស៊ីណូ ៣៣ នៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក បើកអោយពលរដ្ឋខ្មែរ ចូលមកលេងល្បែងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ផ្ទុយពីច្បាប់អនុញ្ញាត ។

ប្រមុខរាជរដ្ឋាភិបាលតែងក្រើនរំលឹកដល់កងកម្លាំងទាំងបីភេទនៅតាមបណ្តាខេត្ត ក្រុង ត្រួតពិនិត្យបន្ទាន់ជាប្រចាំនូវបនល្បែងសុីសងគ្រប់ប្រភេទហ្គេមអនឡាញ និងល្បែងជល់មាន់ខ្នាយដែក ល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ បៀរ អាប៉ោង យូគីគ្រប់ប្រភេទ និងល្បែងជល់មាន់ខ្នាយដែក ទប់ស្កាត់និងបង្រ្កាបអោយខានតែបានគ្មានការលើកលែង។
ដោយឡែកល្បែងសុីសងគ្រប់ប្រភេទនៅក្នុងកាសុីណូ៣៣ នៅច្រកព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរចេញចូលលេងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ទៅវិញ។

ប្រជាពលរដ្ឋគោរពស្នើសុំដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៏ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវ ករណីកាសុីណូ ៣៣ ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខាងលើនេះផង។

ជាពិសេសគោរពដល់ ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់មន្រ្តីក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ផងទៀន។ ព្រោះថាម្ចាស់បនល្បែងសុីសង កាស៊ីណូ៣៣នៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងដោយសេរីផ្ទុយពីច្បាប់អនុញ្ញាត ប្រហែលមានខ្នងបង្អែករឹងមាំ ហើយ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត មិនញញើតច្បាប់ទាល់តែសោះ?​។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ គោលបំណង់ចូលរួមក្នុងការថែរក្សា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋតែប៉ុណ្ណុះ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីម្ចាស់កាសុីណូ និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!