ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ប្រជាពលរដ្ឋ​កំពង់ដាក់ការសង្ស័យថា​រោងចក្រស្តុក និងផលិតបារី មួយកន្លែងនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ​សង្ស័យបើកដំណើរការ គ្មានច្បាប់អនុញ្ញាត..?​

ប្រជាពលរដ្ឋ​កំពង់ដាក់ការសង្ស័យថា​រោងចក្រស្តុក និងផលិតបារី មួយកន្លែងនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ​សង្ស័យបើកដំណើរការ គ្មានច្បាប់អនុញ្ញាត..?​

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភ និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងរោងចក្រ ស្តុក និងផលិតបារីមួយកន្លែង ដែលកំពុងប្រតិបត្តិការនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារមានការសង្ស័យថា ទីតាំងមួយនេះអាច នឹងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ តាមបច្ចេកទេស និងបទដ្ឋានគតិយុត្ត។

ប្រភពពីប្រជាពលរដ្ឋក្នុងតំបន់បានឱ្យដឹងថា សកម្មភាពស្តុក និងផលិតបារីនៅក្នុងទីតាំងខាងលើ បាននិងកំពុងដំណើរការយ៉ាងស្ងាត់ៗ ដែលបង្កឱ្យមានចម្ងល់ និងការសង្ស័យជាច្រើនជុំវិញភាពស្របច្បាប់នៃការបើកអាជីវកម្មនេះ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើទីតាំងនេះគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នជំនាញទេនោះ វាអាចបង្កជាហានិភ័យផ្សេងៗ ទាំងផ្នែកសុវត្ថិភាព អគ្គិភ័យ បញ្ហាបរិស្ថាន ក៏ដូចជាការបាត់បង់ចំណូលពន្ធរដ្ឋផងដែរ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងរង់ចាំមើលចំណាត់ការ និងភាពសកម្មរបស់អាជ្ញាធរខណ្ឌដង្កោ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការចុះស្រាវជ្រាវ ស្វែងរកការពិត និងត្រួតពិនិត្យលើឯកសារច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការសង្ស័យរបស់មហាជន។

ការឆ្លើយតបភ្លាមៗ និងការបំភ្លឺជាសាធារណៈពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មិនត្រឹមតែបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសបញ្ជាក់ពីការរឹតបន្តឹងច្បាប់ សំដៅការពារផលប្រយោជន៍រួម សុវត្ថិភាពសង្គម និងការប្រកួតប្រជែងអាជីវកម្មដោយស្មើភាពផងដែរ។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ ។​ យើងខ្ញុំរងចាំទទួល ការបកស្រាយបំភ្លឺ ពីម្នាស់រោងចក្រ អាជ្ញាធរក្នុងមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!